បច្ចេកវិទ្យា

Tesla ប្រកាស ប្រមូលរថយន្ត ជាង ៣០០,០០០គ្រឿង នៅអាមេរិកដោយសារ បញ្ហាភ្លើងខាងក្រោយ

អាមេរិក ៖ យោងតាមការ ចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិត រថយន្តអគ្គិសនី ដែលមានមូលដ្ឋាន នៅរដ្ឋតិចសាស់ និយាយថា ខ្លួនមិនមានរបាយការណ៍អំពីគ្រោះថ្នាក់ ឬរបួសណាមួយឡើយ ហើយវាត្រូវបានគេយល់ថា ក្រុមហ៊ុននឹងផ្តល់ ការអាប់ដេតឥតខ្សែ ដើម្បីកែបញ្ហាបែបនពឡើយ ។

ក្រុមហ៊ុន Tesla កំពុងប្រមូលរថយន្តជាង ៣00,000 គ្រឿង ក្នុងសហរដ្ឋអាមេរិក ដោយសារបញ្ហា ដែលអាចកើតមានជាមួយ នឹងភ្លើងខាងក្រោយ របស់ពួកគេ ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មានមូលដ្ឋាននៅរដ្ឋតិចសាស់ បាននិយាយថា ការប្រមូលមកវិញ បានប៉ះពាល់ដល់រថយន្តម៉ូដែល ២០២៣ Model 3 និង ២០២០-២០២៣ Model Y មួយចំនួន ។

ក្រុមហ៊ុន Tesla បានបន្តថា ខ្លួនមិនមានរបាយការណ៍ អំពីគ្រោះថ្នាក់ ឬរបួសណាមួយទាក់ទងនឹង ការប្រមូលរថយន្តប្រហែល ៣២១,000 គ្រឿងនោះទេ។ វាត្រូវបានគេយល់ថា ក្រុមហ៊ុននឹងផ្តល់នូវការអាប់ដេត ឥតខ្សែ ដើម្បីកែបញ្ហាអាចបណ្តាលឲ្យភ្លើង ខាងក្រោយមិនជាប់ជាបន្តបន្ទាប់ ។
ការផ្លាស់ប្តូរនេះ បាន លេចចេញជាលទ្ធផល នៃឯកសារទៅកាន់រដ្ឋបាល សុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ត្រូវបានផ្សព្វផ្សាយ ជាសាធារណៈ នៅថ្ងៃនេះ ។ ប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន បានប្រមូលរថយន្តម៉ូដែល X ប្រហែល ៣0,000 គ្រឿង ជុំវិញបញ្ហាអាចបណ្តាល ឲ្យពោងសុវត្ថិភាពអ្នកដំណើរ ខាងមុខហើមមិនត្រឹមត្រូវ និងបង្កើនហានិភ័យនៃការរងរបួស ។

កាលពីដើមខែនេះ ក្រុមហ៊ុនបានប្រមូលមកវិញ នូវរថយន្ត Model S និង Model X ជាង 40,000 គ្រឿង ដោយសារហានិភ័យ នៃការបាត់បង់ឧបករណ៍ជំនួយ ចង្កូតថាមពលនៅពេលបើកបរ លើផ្លូវលំបាក ឬបន្ទាប់ពីបុករណ្តៅ៕

Most Popular

To Top