បច្ចេកវិទ្យា

លោក Elon Musk អះអាងអំពីការកែប្រែមុខងារ ដ៏សំខាន់មួយលើ Twitter

បរទេស៖ ប្រធានក្រុមហ៊ុនបណ្តាញសង្គមយក្ស Twitter លោក Elon Musk កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានចេញមកធ្វើការប្រកាស អះអាងជាផ្លូវការហើយថា បណ្តាញសង្គមយក្សនេះ ពិតជានឹងមានការផ្លាស់ប្តូរ ដ៏សំខាន់មួយពិតមែន គឺពីការបង្ហោះបានតែ២៨០តួអក្សរ កើនទៅដល់៤០០០អក្សរ ប៉ុន្តែដោយមិនបានលំអិតអ្វីផ្សេង លើសពីនេះនៅឡើយ។

នៅពេលដែលត្រូវបានសាកសួរ ដោយអ្នកប្រើប្រាស់ម្នាក់តើថា វាគឺជាការពិតដែរឬទេដែល Twitter នឹងធ្វើការបង្កើនសមត្ថភាពបង្ហោះ តួអក្សរបានច្រើនជាងមុនពី២៨០តួ ទៅ៤០០០តួនោះ លោក Elon Musk បានធ្វើការឆ្លើយតបភ្លាមៗពិតជាបាន។

រំលឹកដែរថាមហាសេដ្ឋីរូបនេះ ធ្លាប់បានបង្ហើបអំពីផែនការស្រដៀងគ្នានេះម្តងហើយ កាលពីខែវិច្ឆិកាដែលគ្រានោះ លោកបានបញ្ជាក់ថា ការបង្កើនតួអក្សរនៅក្នុងការបង្ហោះនីមួយៗ ឲ្យបានចំនួន១០០០ពាក្យ គឺជាកិច្ចការងារអទិភាពចាំបាច់ ត្រូវតែធ្វើដំបូងបំផុត សម្រាប់លោកពេលបានកាន់កាប់ Twitter ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top