បច្ចេកវិទ្យា

អតីតបុគ្គលិក OpenAI បើកដំណើរការ AI chatbot Claude ថ្មីប្រកួតប្រជែងជាមួយ ChatGPT

អាមេរិក ៖ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ChatGPT ជាកម្មវិធី ដែលមានការរីកចម្រើនលឿនបំផុត ក្នុងពិភពលោកជាមួយមានការប្រកួតប្រជែងឥឡូវនេះ បន្ទាប់ពី Bing របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Microsoft’s និង Bard AI របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google ក្រុមហ៊ុន Anthropic ត្រូវបានបង្កើតឡើងដោយអតីតបុគ្គលិក OpenAI បានចាប់ផ្តើម AI chatbot ថ្មីមួយដើម្បីប្រកួតប្រជែងជាមួយ ChatGPT ។

ក្រុមហ៊ុនអះអាងថា Claude មានភាពងាយស្រួលក្នុងការសន្ទនា ជាមួយគ្នាកាន់តែល្អប្រសើរ ។ Claude ដំណើរការបានល្អ និងមានមុខងារដូចគ្នានឹង ChatGPT ដែរ។ Claude អាចជួយករណីប្រើប្រាស់ រួមទាំងការសង្ខេប ការស្វែងរក ការសរសេរ ប្រកបដោយភាពច្នៃប្រឌិត និងការសហការគ្នា សំណួរ-ចម្លើយ ការសរសេរកូដ និងអ្វីៗជាច្រើនទៀត ។

អតិថិជនដំបូងរាយការណ៍ថា Claude ទំនងជាមិនសូវបង្កើតលទ្ធផល ដែលបង្កគ្រោះថ្នាក់ ងាយស្រួលនិយាយជាមួយ និងមានភាពច្បាស់លាស់ជាងមុន ដូច្នេះអ្នកអាច ទទួលបានលទ្ធផល ដែលអ្នកចង់បានជាមួយនឹងការខិតខំប្រឹងប្រែងតិច ចំណែកក្រុមហ៊ុនបាននិយាយលើការបង្ហោះប្លុកមួយថា Claude ក៏អាចដឹកនាំបុគ្គលិកលក្ខណៈ ទឹកមុខ និងអាកប្បកិរិយាផងដែរ ។

Anthrophic កំពុងផ្តល់ជូនលោក Claude ជា២ប្រភេទផ្សេងគ្នា រួមមាន Claude និង Claude Instant ។ ក្រុមហ៊ុនពន្យល់ថា Claude គឺជាគំរូដែលមានប្រសិទ្ធភាពខ្ពស់ ខណៈ Claude Instant គឺជាជម្រើសស្រាលជាង តម្លៃថោក និងលឿនជាង ។ ប្លុកនេះបានសរសេរថា យើងមានគម្រោងនឹងណែនាំការ អាប់ដេតកាន់តែច្រើនបន្ថែមទៀត នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។

នៅពេលយើងបង្កើតប្រព័ន្ធទាំងនេះ យើងនឹងបន្តធ្វើការ ដើម្បីធ្វើឲ្យពួកវាកាន់តែមានប្រយោជន៍ ស្មោះត្រង់ និងគ្មានការបង្កគ្រោះថ្នាក់ នៅពេលយើងស្វែងយល់បន្ថែម ពីការស្រាវជ្រាវសុវត្ថិភាព និងការដាក់ឱ្យប្រើប្រាស់របស់យើង ។ ដូចដែលអ្នកប្រើប្រាស់ Quora មួយចំនួន Claude មានភាពអន្តរកម្មជាង និងមានសមត្ថភាពសន្ទនា ប្រសើរជាង ChatGPT ។

Claude មានអារម្មណ៍ថា មានការសន្ទនាច្រើនជាង ChatGPT ខណៈពេលដែលអ្នកផ្សេងទៀត និយាយថា ខ្ញុំយល់ថា Claude មានភាពអន្តរកម្ម និងមានភាពច្នៃប្រឌិត ជាងមុនក្នុងការនិទានរឿង របស់ខ្លួនជាម៉ាស៊ីនស្វែងរកដូចជា DuckDuckGo ៕

Most Popular

To Top