បច្ចេកវិទ្យា

Apple នឹង​ធ្វើព្រឹត្តិការណ៍មួយ​ ដើម្បីអន្ទងចិត្ត​អ្នកអភិវឌ្ឍ Software ក្នុងពិភពលោក

ក្រុមហ៊ុន Apple បាន​ប្រកាស​ថា ខ្លួន​នឹង​រៀបចំ​សន្និសីទ​​ អ្នកអភិវឌ្ឍទូទាំងពិភពលោក ហៅកាត់ថា WWDC តាមបណ្តាញ​អនឡាញ​ ចាប់ពីថ្ងៃទី៥ រហូតដល់ ៩ ខែមិថុនា ឆ្នាំ​២០២៣ខាងមុខនេះ ។

សន្និសីទនេះ គឺធ្វើឡើង​ ដើម្បីទាក់ទាញ​ក្រុមអ្នកអភិវឌ្ឍកម្មវិធី (Software Developer) នៅលើពិភពលោក។ ក្នុងនោះ Apple នឹង​បញ្ចេញ​ប្រព័ន្ធប្រតិបត្តិការជំនាន់ ក្រោយ​បង្អស់​របស់ខ្លួន​រួមមាន iOS, iPadOS, macOS, WatchOS និង tvOS។

Apple បាន​បញ្ជាក់​ពីការប្តេជ្ញាចិត្ត​របស់ខ្លួន ​ក្នុងការជួយ​ដល់ក្រុមអ្នកអភិវឌ្ឍដើម្បីបង្កើត App ដែល​ពោរពេញ ​ដោយការច្នៃប្រឌិត ហើយ​ព្រឹត្តិការណ៍​សន្និសីទ​នេះ ក៏នឹងផ្តល់ឱ្យពួកគេ​អាច​ដំណើរការ ​ចំពោះ​វិស្វកម្មរបស់ Apple ព្រមទាំងការ​យល់ដឹង​ស៊ីជម្រៅ នូវបច្ចេកវិទ្យាថ្មីៗផងដែរ៕

Most Popular

To Top