បច្ចេកវិទ្យា

លក្ខណៈពិសេសកំពូលរបស់ iOS 17 អតិថិជនអាចមើលឃើញនៅ WWDC 2023

អាមេរិក ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា ជាប្រវត្តិសាស្ត្រ សន្និសិទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោករបស់ Apple ជាពេលវេលារបស់ iOS ដែលត្រូវបញ្ចេញពន្លឺ ហើយវាអាចនឹងត្រូវបានគ្របដណ្ដប់បន្តិច ដោយការប្រកាសអំពីកាសស្តាប់ការពិតចម្រុះធ្វើទៅបាន ។

ប៉ុន្តែប្រព័ន្ធប្រតិបត្តិការ iOS 17 មានពាក្យចចាមអារ៉ាមថានឹងរួមបញ្ចូល នូវលក្ខណៈពិសេសដែលត្រូវបានស្នើសុំច្រើនបំផុត របស់អ្នកប្រើមួយចំនួន។

ដូច្នេះ WWDC នៅឆ្នាំនេះអាចនឹងផ្តោតទៅលើការចេញលក់ Reality Pro នោះ វាមានអ្វីៗជាច្រើនដែលត្រូវទន្ទឹងរង់ចាំជាមួយនឹង iOS 17។

Apple បន្តយកចិត្តទុកដាក់យ៉ាងជិតស្និទ្ធអំពីសុខភាពរបស់អ្នក៖ ការផ្តោតជាបន្តរបស់ Apple លើមុខងារសុខភាព និងសុខភាព មានពាក្យចចាមអារ៉ាមថា ជាកត្តាចូលទៅក្នុងការអាប់ដេត iOS 17 តាមវិធីផ្សេងគ្នាមួយចំនួន។

យោងតាមកាសែត Wall Street Journal បាននិយាយថា ក្រុមហ៊ុន Apple កំពុងធ្វើការលើកម្មវិធីទិនានុប្បវត្តិ ដែលអាចឲ្យអ្នកប្រើប្រាស់កត់ត្រា នូវគំនិត និងសកម្មភាពរបស់ពួកគេ ត្រូវបានវិភាគដើម្បីកំណត់ទម្លាប់ប្រចាំថ្ងៃ ដូចជាត្រូវចំណាយពេលនៅផ្ទះប៉ុន្មានបើធៀបនឹងកន្លែងផ្សេងទៀត និងថាតើថ្ងៃណាមួយ រួមបញ្ចូលអ្វីមួយដែលនៅក្រៅបទដ្ឋាន៕ ដោយ៖លីភីលីព

Most Popular

To Top