បច្ចេកវិទ្យា

Apple នឹងដោះស្រាយបញ្ហា iPhone 15 ឡើងកម្ដៅខ្លាំងនៅពេលធ្វើការអាប់ដេត iOS 17

រូបភាពពី៖​ AFP

អាមេរិក៖ បន្ទាប់ពីអតិថិជនទិញថ្មី និងការពិនិត្យផ្ទាល់របស់អតិថិជនបានរកឃើញថា ទូរស័ព្ទថ្មីកំពុងឡើងកម្ដៅខ្លាំង ខណៈក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple កាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនគ្រោងនឹងបញ្ចេញកំណែអាប់ដេតកម្មវិធី iOS 17 ដើម្បីកែលម្អបញ្ហានេះ ឬយ៉ាងហោចណាស់ផ្នែកនៃបញ្ហា នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បាននិយាយថា យើងបានកំណត់លក្ខខណ្ឌមួយចំនួនដែលអាចបណ្តាលឲ្យ iPhone ដំណើរការក្តៅជាងការរំពឹងទុក ។ លក្ខខណ្ឌទាំងនោះរួមមានApple ក៏បានបញ្ជាក់យ៉ាងច្បាស់អំពីអ្វីដែលមិនបង្កបញ្ហា គឺទីតានីញ៉ូម ខណៈអ្នកវិភាគ និងអ្នកជំនាញមួយចំនួនបានសង្ស័យថា សម្ភារៈថ្មីលើស៊ុមនៃម៉ូដែល Pro អាចជាហេតុផលសម្រាប់កម្ដៅនោះ Apple និយាយថា ទីតានីញ៉ូមគឺល្អសម្រាប់ការរំសាយកម្ដៅជាងទូរស័ព្ទ Pro ដែកអ៊ីណុកពីមុន។

នេះបើយោងតាមទំព័រជំនួយរបស់ Apple ថា ការជួសជុលទាំងនេះមិនមានន័យថា iPhone ថ្មីរបស់អ្នកនឹងមិនក្តៅនោះទេ។ ការលេងហ្គេមដែលពឹងផ្អែកខ្លាំង ការសាកឥតខ្សែ ការផ្សាយវីដេអូដែលមានគុណភាពខ្ពស់ សុទ្ធតែអាចបណ្តាលឲ្យទូរស័ព្ទរបស់អ្នកឡើងកម្ដៅក្នុងលក្ខខណ្ឌទាំងនេះគឺធម្មតា។

ការសាកថ្មទូរសព្ទរបស់អ្នកជាមួយនឹងឆ្នាំងសាក USB-C មានថាមពលខ្ពស់ជាង ២០ វ៉ាត់ ក៏អាចធ្វើឲ្យឧបករណ៍មានថាមពលល្អផងដែរ។ ក្រុមហ៊ុននិយាយថា រន្ធសាក USB-C ថ្មី រួមបញ្ចូលនៅ iPhone ជាលើកដំបូងក្នុងឆ្នាំនេះ គឺមិនបន្ទោសចំពោះការឡើងកម្ដៅខ្លាំងពេកនោះទេ។ ហើយវានិយាយថា សីតុណ្ហភាពកាន់តែខ្ពស់នឹងមិនប៉ះពាល់ដល់ដំណើរការរយៈពេលវែងរបស់ទូរស័ព្ទ ដោយសារតែការការពារ Apple បានបង្កើតនៅក្នុងឧបករណ៍ទាំងនោះ៕ ដោយ៖លី ភីលីព

Most Popular

To Top