បច្ចេកវិទ្យា

បច្ចេកវិទ្យា AI រុស្សីធ្វើតេស្តជាប់ ការប្រឡងពេទ្យ ដែលជាធម្មតា សម្រាប់ឲ្យនិស្សិត ដែលចំណាយពេល៦ឆ្នាំសិក្សា

RT News

បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RTគំរូបណ្តាញបច្ចេកវិទ្យា AI ដែលអភិវឌ្ឍឡើងដោយធនាគារ Sberbank របស់ប្រទេសរុស្ស៊ី អាចឈានទៅដល់សម្រេច បានការធ្វើតេស្តប្រឡងគ្រូពេទ្យ ដែលជាធម្មតា ត្រូវបានផ្តល់ឱ្យសិស្ស ដែលបានបញ្ចប់ការសិក្សា រយៈពេលប្រាំមួយឆ្នាំ នៃសាលាវេជ្ជសាស្ត្រ ។

យោងតាមអះអាងនេះ បានឲ្យដឹងថា បច្ចេកវិទ្យា AI ដែលមានឈ្មោះថា GigaChat បានគ្រប់គ្រងការប្រលង ជាសំណួរចំនួន១០០ ដោយទទួលបានពិន្ទុដល់ទៅ៨២ភាគរយ ក៏ដូចជាការប្រឡងផ្ទាល់មាត់ ដែលតម្រូវឱ្យអ្នកពិនិត្យដោះស្រាយ ភារកិច្ចតាមស្ថានភាពចំនួនបី ទាក់ទងនឹងការវះកាត់ ការព្យាបាល សម្ភព និងរោគស្ត្រី និងឆ្លើយសំណួរទាក់ទងនឹងពួកគេ។

នៅក្នុងចំណោមមួយ នៃកម្មវិធីត្រូវបានស្នើសុំឱ្យបង្កើត ការធ្វើរោគវិនិច្ឆ័យ បង្កើតផែនការព្យាបាល និងចេញវេជ្ជបញ្ជាការពិនិត្យបន្ថែម។

ក្រុមអ្នកអភិវឌ្ឍន៍ នៃគំរូបាននិយាយថា ការកសាងក្បួនដោះស្រាយ ដើម្បីឆ្លងកាត់ការសាកល្បងចំណាយពេល ប្រាំមួយខែក្នុងអំឡុងពេលនោះវាត្រូវ បានផ្តល់ឱ្យនូវសំណុំ ទិន្នន័យ ៤២GB ដែលរួមបញ្ចូលសម្ភារៈអប់រំ និងវិធីសាស្រ្ត អត្ថបទ និងសៀវភៅណែនាំដែលប្រើដោយនិស្សិតពេទ្យរុស្ស៊ី និងទិន្នន័យវេជ្ជសាស្រ្តផង ។

ទោះបីជាទទួលបានលទ្ធផល គួរឱ្យចាប់អារម្មណ៍ក៏ដោយ អ្នកជំនាញ នៅតែទទូចថា AI នៅឆ្ងាយពីការជំនួសវេជ្ជបណ្ឌិត ដែលជាមនុស្សពិតប្រាកដ ដោយក្នុងនោះ លោក Sergey Zhdanov នាយកមជ្ឈមណ្ឌល ឧស្សាហកម្មសុខភាពរបស់ Sberbank បានផ្តល់យោបល់ថា នៅពេលអនាគត គំរូ GigaChat អាចក្លាយជាមូលដ្ឋានសម្រាប់បង្កើតវេជ្ជបណ្ឌិត និងជំនួយការអ្នកជំងឺ ដែលនឹងអាចផ្តល់នូវលក្ខខណ្ឌថ្មី សម្រាប់ការថែទាំសុខភាព និងជួយគ្រូពេទ្យក្នុងការងារប្រចាំថ្ងៃ របស់ពួកគេប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top