បច្ចេកវិទ្យា

មហាសេដ្ឋី អាមេរិក លោក Musk បដិសេធការចាប់ពិរុទ្ធ របស់រដ្ឋាភិបាលអាមេរិក

RT News

អាមេរិក ៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានអះអាងថា ការចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយ សង្គម ការទិញអតីត Twitter (ចាប់តាំងពីប្តូរឈ្មោះ X) និងព្យាយាមធ្វើឲ្យវាក្លាយជាបន្ទាយនៃការនិយាយ ដោយសេរី បានធ្វើឲ្យលោក និងអាជីវកម្មទាំងអស់ របស់លោកមានគោលដៅ សម្រាប់ការវាយប្រហារ ឥតឈប់ឈរពីរដ្ឋាភិបាល និងសម្ព័ន្ធមិត្តត្រួតពិនិត្យ របស់ពួកគេ ។

លោក Musk បាននិយាយ កាលពីថ្ងៃសុក្រលើការបង្ហោះនៅលើ X ដូចដែលបានព្យាករណ៍ថា ក្រុមហ៊ុនរបស់ខ្ញុំ និងខ្ញុំបានរងការវាយប្រហារ ដោយឥតឈប់ឈរនៅពេលនេះ ហើយការចាប់ពិរុទ្ធ នៃវេទិកានេះត្រូវបានដកចេញ តើគេទៅដល់កម្រិតណា ដើម្បីបញ្ឈប់ខ្ញុំ ។
មហាសេដ្ឋីអាមេរិករូបនេះ បានធ្វើការអត្ថាធិប្បាយ របស់លោកជាការឆ្លើយតបទៅ នឹងការបង្ហោះរបស់ម្ចាស់កម្មវិធីផត ឃែស្ថ លោក David Sacks បានព្រមានថា “របបប្រជាធិបតេយ្យ” កំពុងធ្វើការជារៀង រាល់ថ្ងៃ ដើម្បីបំផ្លាញសិទ្ធិសេរីភាពក្នុងការនិយាយ និងសេរីភាពរបស់ពលរដ្ឋ អាមេរិកពីការបៀតបៀននយោបាយ ។

លោក Musk ក៏បានយល់ស្របជា មួយនឹងការផ្តល់យោបល់ថាសត្រូវនយោបាយ របស់លោក ទើបតែចាប់ផ្តើម បន្ទាប់ពីបានឈ្នះសេចក្តីសម្រេច របស់តុលាការ Delaware កាលពីចុងខែមុន ដោយបានលុបចោលកញ្ចប់សំណង ចំនួន ៥៦ ពាន់លានដុល្លារ របស់លោកនៅក្រុមហ៊ុន Tesla ។

លោក Musk ជាប្រធានក្រុមហ៊ុនផ្សេងទៀត ជាច្រើនបានអះអាងពីមុនថា លោកមានហានិភ័យគួរឲ្យកត់សម្គាល់នៃការស្លាប់។ ឪពុករបស់លោកគឺ Errol Musk បាននិយាយក្នុងបទសម្ភាសន៍មួយ កាលពីខែកញ្ញាឆ្នាំមុនថា គាត់ខ្លាចកូនប្រុសរបស់គាត់អាចត្រូវបានធ្វើឃាតដោយរដ្ឋាភិបាលស្រមោល ដោយសារតែឥទ្ធិពលដែលគាត់កាន់ ។

ដោយជាប់ចំណាត់ថ្នាក់ជាបុរស មានបំផុតរបស់អាមេរិក មានទ្រព្យសម្បត្តិប៉ាន់ស្មាន ដោយទស្សនាវដ្ដី Forbes ជាង ២០០ ពាន់លានដុល្លារ លោក Elon Musk បានរងការវាយប្រហារផ្នែកច្បាប់ និងការផ្សាយព័ត៌មាន អវិជ្ជមានចាប់តាំងពីការទិញ Twitter ក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ កាលខែតុលា ឆ្នាំ ២០២២ ហើយបានប្តេជ្ញាថា នឹងបញ្ចប់ការត្រួតពិនិត្យលើវេទិកា ។

ការធ្វើពហិការរបស់អ្នកផ្សាយពាណិជ្ជកម្មកាត់បន្ថយ ប្រាក់ចំណូលរបស់ X ហើយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្តឹងក្រុមហ៊ុន SpaceX របស់ Musk ពីបទរើសអើងជនភៀសខ្លួន នៅក្នុងការអនុវត្តការងាររបស់ខ្លួន ៕
ដោយ៖លី ភីលីព

Most Popular

To Top