បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft ៖ ប្រទេសចិន ប្រើប្រាស់ប្រព័ន្ធ AI ដើម្បីសាបព្រួសការ បែងចែកនៅអាមេរិក

AFP

សេនហ្វ្រេនស៊ីស្កូ ៖ នេះបើយោង តាមរបាយការណ៍ ចុងក្រោយពីមជ្ឈមណ្ឌល គំរាមកំហែងរបស់ Microsoft បានប្រាប់ឲ្យដឹងថា ប្រទេសចិនកំពុងបង្កើន ការប្រើប្រាស់មាតិកា បង្កើតដោយ AI និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ក្លែងក្លាយដើម្បីបំផ្ទុះការបែងចែក នៅសហរដ្ឋអាមេរិក និងកន្លែងផ្សេងទៀត ។

អ្នកគ្រប់គ្រងទូទៅ នៃមជ្ឈមណ្ឌលវិភាគការគំរាមកំហែង របស់ Microsoft លោក Clint Watts បាននិយាយលើរបាយការណ៍មួយថា ក្រុងប៉េកាំងបានបរាជ័យ ទ្វេដង លើគោលដៅ និងបង្កើនភាពទំនើប នៃប្រតិបត្តិការឥទ្ធិពលរបស់ខ្លួន ។

លោក Watts បានបន្តថា ប្រទេសចិនកំពុងប្រើប្រាស់គណនី ប្រព័ន្ធផ្សព្វផ្សាយសង្គមក្លែងក្លាយ ដើម្បីស្ទង់មតិអ្នកបោះឆ្នោត លើអ្វីដែលបែងចែកពួកគេភាគច្រើន ដើម្បីសាបព្រួសការបែងចែក និងអាចមានឥទ្ធិពលលើលទ្ធផល នៃការបោះឆ្នោតប្រធានាធិបតី សហរដ្ឋអាមេរិកក្នុងការពេញចិត្ត ។

ចិនក៏បានបង្កើនការប្រើប្រាស់មាតិកាដែលបង្កើតដោយ AI ដើម្បីបន្តគោលដៅរបស់ខ្លួនជុំវិញពិភពលោកក៏ដូចជានៅសហរដ្ឋអាមេរិកផងដែរ។ យោងតាមរបាយការណ៍បានឲ្យដឹងថា ប្រតិបត្តិការឥទ្ធិពលរបស់ចិនបន្តលោតដោយឱកាសលើព្រឹត្តិការណ៍ដូចជាការធ្លាក់រថភ្លើងនៅ រដ្ឋ Kentucky និងភ្លើងឆេះព្រៃនៅទីក្រុង Maui ដើម្បីលើកកម្ពស់ការមិនទុកចិត្តលើរដ្ឋាភិបាលសហរដ្ឋអាមេរិក។

លោកWatts បានសរសេរថា ការស្ទង់មតិអំពីបញ្ហាក្នុងស្រុក ដ៏ចម្រូងចម្រាស របស់សហរដ្ឋអាមេរិកបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងដោយចេតនា ដើម្បីយល់ឲ្យកាន់តែច្បាស់ថា តើប្រជាសាស្រ្តអ្នកបោះឆ្នោតរបស់សហរដ្ឋអាមេរិកគាំទ្របញ្ហាអ្វី ឬមុខតំណែង និងប្រធានបទណាដែលបែកបាក់គ្នាបំផុត នៅមុនដំណាក់កាលសំខាន់ នៃការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ។

របាយការណ៍នេះបានសន្និដ្ឋានថា មានភស្តុតាងតិចតួច ដែលថាប្រតិបត្តិការឥទ្ធិពលបានទទួលជោគជ័យក្នុងការបំផុសគំនិតរហូតមកដល់ពេលនេះ។ មជ្ឈមណ្ឌលគំរាមកំហែងបានរាយការណ៍ កាលពីចុងឆ្នាំមុនថាគណនីប្រព័ន្ធផ្សព្វផ្សាយ សង្គមជាប់ទាក់ទងជាមួយរដ្ឋាភិបាលចិន បានប្រើប្រាស់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីក្លែងបន្លំអ្នកបោះឆ្នោត សហរដ្ឋអាមេរិកដើម្បីជះឥទ្ធិពលដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅឆ្នាំ ២០២២ ។

លោក Watts បានសរសេរបន្តទៀតថា សកម្មភាពនេះបានបន្ត ហើយគណនីទាំងនេះស្ទើរតែទាំងស្រុង បង្ហោះអំពីបញ្ហាក្នុងស្រុក ដែលបែកបាក់គ្នា របស់សហរដ្ឋអាមេរិក ដូចជាការឡើងកំដៅផែនដី គោលនយោបាយព្រំដែនរបស់សហរដ្ឋអាមេរិក ការប្រើប្រាស់គ្រឿងញៀន អន្តោប្រវេសន៍ និងភាពតានតឹងផ្នែកពូជសាសន៍។

នេះបើយោងតាម លោក Watts បានបន្ថែមថា ក្រុមហ៊ុន Microsoft បានឃើញការកើនឡើងនៃការប្រើប្រាស់មាតិកាបង្កើតដោយ AI ដែលប្រើដើម្បីបង្កើនប្រតិបត្តិការឥទ្ធិពល លើបណ្តាញអ៊ីនធើណេតភ្ជាប់ជាមួយប្រទេសចិន សំដៅដល់ការបោះឆ្នោតប្រធានាធិបតីនៅតៃវ៉ាន់ក្នុងខែមករា ។
លោក Watts បានសរសេរថា ជាមួយនឹងការបោះឆ្នោតធំៗដែលធ្វើឡើងនៅជុំវិញពិភពលោកក្នុងឆ្នាំនេះ ជាពិសេសនៅក្នុងប្រទេសឥណ្ឌា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក យើង វាយតម្លៃថា យ៉ាងហោចណាស់ ប្រទេសចិននឹងបង្កើត និងពង្រីកមាតិកាដែលបង្កើតដោយ AI ដើម្បីផ្តល់ផលប្រយោជន៍ ដល់ផលប្រយោជន៍របស់ខ្លួន​ ៕
ដោយ៖លី ភីលីព

Most Popular

To Top