បច្ចេកវិទ្យា

Ferrari ចេញឡានស្ព័រថ្មី ប្រើម៉ាស៊ីន V12 តម្លៃជិតកន្លះលានដុល្លារ!

រថយន្ត​ Ferrari 12 Cilindri ទើបតែបង្ហាញខ្លួនថ្មីៗ ដែលមានតម្លៃ​ចាប់ពីខ្ទង់ ៤២ម៉ឺនដុល្លារ សម្រាប់ប្រភេទដំបូលធម្មតា (Coupe) និងតម្លៃចាប់ពីខ្ទង់ ៤៦ម៉ឺនដុល្លារ សម្រាប់​​ប្រភេទបើកដំបូល (Spider)។

រថយន្ត​នេះ ប្រើម៉ាស៊ីនសាំងចំណុះ ៦,៥លីត្រ ទំហំ ១២ស៊ីឡាំង ផលិតបានកម្លាំង ៨១៩សេះ និងកម្លាំងរមួល ៦៧៨ញូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៨វគ្គ (DCT)។

អ្វីដែលជាចំណុចពិសេស​បំផុត​សម្រាប់​រថយន្ត Ferrari 12 Cilindri នេះ គឺ​ការធ្វើឱ្យម៉ាស៊ីន V12 របស់វា កាន់តែប្រសើរជាងមុន ជាមួយនឹងការប្រើបច្ចេកវិទ្យា​ F1 ដែល​អនុញ្ញាតឱ្យវា អាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រ/ម៉ោង ប្រើពេលត្រឹមតែ ២,៩វិនាទីប៉ុណ្ណោះ និងមានល្បឿនអតិបរមា ៣៤០គីឡូម៉ែត្រ/ម៉ោង។

Most Popular

To Top