ចិន ៖ កូដកម្មដែលកំពុងកើត មាននៅក្រុមហ៊ុន Samsung Electronics កំពុងបើកឱកាសឲ្យក្រុមហ៊ុន ផលិតបន្ទះឈីបចិនទទួលបាន ចំណែកទីផ្សារ ខណៈការភ័យខ្លាច នៃការរំខានដល់ការផ្គត់ផ្គង់ នៅក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុត របស់ពិភពលោកបាននាំ ឲ្យមានការកើនឡើង នៃតម្លៃសម្រាប់បន្ទះឈីប អង្គចងចាំចូលប្រើចៃដន្យថាមវន្ត (DRAM) មួយចំនួន។
នេះបើយោងតាមសារព័ត៌មាន Economic Daily News របស់តៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍ថា តម្លៃស្នើសុំសម្រាប់បន្ទះឈីប DRAM ទំហំ 8 ជីហ្គាប៊ីត Double Data Rate 4 (DDR4) ប្រើប្រាស់សម្រាប់កុំព្យូទ័រផ្ទាល់ខ្លួនបានកើនឡើងប្រហែល ២០ ភាគរយនៅសប្តាហ៍នេះនៅទីផ្សារអេឡិចត្រូនិច Huaqiangbei ទីក្រុង Shenzhen ភាគខាងត្បូងប្រទេសចិន។
ទីផ្សារ Shenzhen ជាមជ្ឈមណ្ឌលចែកចាយដ៏សំខាន់មួយ ត្រូវបានគេមើលឃើញថា ជាចំណុចកណ្តាលសម្រាប់ស្ថានភាព ទីផ្សារអង្គចងចាំសកល។
កាសែតតៃវ៉ាន់បានកត់សម្គាល់ថា ការព្រួយបារម្ភអំពីកូដកម្ម អាចកើតមានរបស់ក្រុមហ៊ុន Samsung Electronics បានធ្វើឲ្យទីផ្សារមានការថប់បារម្ភកាន់តែខ្លាំងឡើង នៅពេលការផ្គត់ផ្គង់ អង្គចងចាំមានកម្រិតទាបរួចទៅហើយ ដោយសារតែតម្រូវការកើនឡើងសម្រាប់បន្ទះឈីបម៉ាស៊ីនមេ AI។
អ្នកសង្កេតការណ៍ឧស្សាហកម្មនិយាយថា គូប្រជែងចិន និងតៃវ៉ាន់ទំនងជានឹងទាញយកផលប្រយោជន៍ពីការរំខានដែលបណ្តាលមកពីកូដកម្មនៅ Samsung Electronics។
លោក Jeong Hyung-gon អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានគោលនយោបាយសេដ្ឋកិច្ចអន្តរជាតិកូរ៉េ បាននិយាយថា ក្រុមហ៊ុន Nanya Technology នៅតៃវ៉ាន់ និង ក្រុមហ៊ុន ChangXin Memory Technologies របស់ប្រទេសចិនទំនង ជានឹងព្យាយាមទាញយកអត្ថប្រយោជន៍ពីចន្លោះប្រហោងណាមួយ ។ អ្វីដែលគួរឲ្យព្រួយ បារម្ភបំផុតនោះ គឺក្នុងចំណោមការប្រកួតប្រជែង កាន់តែខ្លាំងឡើង សម្រាប់ការត្រួតត្រា ក្នុងឧបករណ៍អេឡិចត្រូនិក AI នៅពេលដែលអតិថិជនចាកចេញ វាក្លាយជាការលំបាកក្នុងការឈ្នះពួកគេមកវិញ៕
