បច្ចេកវិទ្យា

មហាសេដ្ឋីលោក Musk ត្រៀមប្តឹងក្រុមហ៊ុន អ្នកផ្សព្វផ្សាយ របស់អាល្លឺម៉ង់ពីបទភូតភរកុហក

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មហាសេដ្ឋីបច្ចេកវិទ្យា ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក លោក Elon Musk បាននិយាយថា លោកកំពុងចាត់វិធានការផ្លូវច្បាប់ ប្រឆាំងនឹងទូរទស្សន៍រដ្ឋអាល្លឺម៉ង់ ZDF ជុំវិញការអះអាងដែលថាលោកបានញុះញង់ ប្រឆាំងនឹងអំពើហឹង្សាប្រឆាំងជនចំណាកស្រុក នៅក្នុងប្រទេសអៀរឡង់ខាងជើង។

ភាពចលាចលប្រឆាំងអន្តោប្រវេសន៍បានផ្ទុះឡើង ក្នុងទីក្រុង Belfast កាលពីសប្តាហ៍មុន បន្ទាប់ពីអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិស៊ូដង់ម្នាក់ ត្រូវបានចោទប្រកាន់ថាបានធ្វើការវាយប្រហារដោយចាក់ សម្លាប់អ្នកស្រុកដែលធ្វើអោយអ្នកស្រុកម្នាក់ខ្វាក់ភ្នែកខាងឆ្វេងរបស់គាត់។ បន្ទាប់ពីវីដេអូនៃឧបទ្ទវហេតុនេះ បានរីករាលដាល ជនកុបកម្មបានវាយប្រហារផ្ទះ ដុតរថយន្ត និងប៉ះទង្គិចជាមួយប៉ូលីសនៅក្នុងទីក្រុងថែមទៀតផង។

នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X របស់គាត់កាលពីថ្ងៃចន្ទ លោក Musk បានសរសេរថា ៖វិធានការផ្លូវច្បាប់កំពុងត្រូវបានចាត់វិធានការប្រឆាំងនឹង ZDF ចំពោះការកុហកដ៏ឃោរឃៅរបស់ពួកគេ។

គាត់បានបន្ថែមនៅក្នុងការបង្ហោះជាបន្តបន្ទាប់ថា ៖ ក្នុងអំឡុងពេលប្តឹងពួកគេ យើងនឹងរកឃើញឱ្យច្បាស់ថា តើអ្នកណាដែលបានសរសេរកុហក ដ៏គួរឱ្យភ័យខ្លាចនេះ ។

មហាសេដ្ឋីកម្រិតទ្រីលានដុល្លារដំបូងបង្អស់របស់ពិភពលោក និងជាអ្នករិះគន់យ៉ាងខ្លាំង ចំពោះគោលនយោបាយការធ្វើចំណាកស្រុក នៅក្នុងប្រទេសលោកខាងលិចជាច្រើន រួមទាំងចក្រភពអង់គ្លេសផងនោះបានចាប់ផ្តើមមានបញ្ហាជាមួយនឹងការផ្សាយផ្ទាល់របស់ ZDF Heute កាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលផ្តោតលើព្រឹត្តិការណ៍នៅក្នុងប្រទេសអៀរឡង់ខាងជើង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top