បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះដែលបានដកស្រង់ចេញពីកាសែតVK បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថាកម្មវិធីនៃ “super-app” របស់រុស្ស៊ី និងវេទិកាផ្ញើសារ MAX រួមជាមួយអ្នកអភិវឌ្ឍន៍របស់ខ្លួនគឺ ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម VKontakte (VK) ត្រូវបានដកចេញពីGoogle Play Store ។
បន្ទាប់ពីការដកចេញ VK បានជំរុញឱ្យអ្នកប្រើប្រាស់ប្តូរពីដែន vk.com ទៅ vk.ru ។ក្រុមហ៊ុនបាននិយាយថា ៖លក្ខណៈពិសេស កម្មវិធី និងការរចនារបស់ VKontakte នៅលើ vk.ru នៅតែដដែល។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែហេតុផលបច្ចេកទេស vk.ru តែងតែអាចចូលប្រើបាន ហើយក៏អាចផ្ទុក និងដំណើរការបានលឿនជាង vk.comទៀតផង។
កាលពីខែមិថុនា កម្មវិធី VK ជាច្រើន រួមទាំង MAX ក៏ត្រូវបានដកចេញពី App Store របស់ Apple ដែលបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងពីក្រុមហ៊ុន និងអាជ្ញាធររុស្ស៊ី ។
Google Play ក៏បានលុបកម្មវិធីរុស្ស៊ីមួយចំនួនផងដែរ ដោយលើកឡើងពីការដាក់ទណ្ឌកម្ម រួមទាំងកម្មវិធីកម្ចាត់មេរោគ
Kaspersky និងកម្មវិធីទូរស័ព្ទផ្លូវការរបស់ធនាគាររុស្ស៊ីមួយចំនួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី
