ព័ត៌មានអន្តរជាតិ

យោធាកូរ៉េខាងត្បូង នឹងដាក់ប្រើកូនដ្រូន ស៊ើបការណ៍ ផលិតក្នុងស្រុង នៅឆ្នាំ២០៣១

បរទេស ៖ យោធាកូរ៉េខាងត្បូង បានអនុម័តផែនការ អភិវឌ្ឍក្នុងស្រុក និងដាក់ប្រើនូវកូនដ្រូនឃ្លាំ យកការណ៍សម្ងាត់ នៅត្រឹមក្នុងឆ្នាំ២០៣១ ដើម្បីធ្វើកិច្ចការពារ ឲ្យកាន់តែល្អប្រសើរឡើង នូវក្រុមកោះតាមព្រំដែនទឹក ភាគពាយព្យប្រទេស នេះបើយោងតាមការ និយាយឲ្យដឹងពីទីភ្នាក់ងារ ទិញអាវុធរដ្ឋ ។

យោងតាមរដ្ឋបាលកម្មវិធីទិញការពារជាតិ បានឲ្យដឹងថា គណៈកម្មការលើកកម្ពស់ គម្រោងការពារជាតិ បានធ្វើការគាំទ្រ គម្រោងមានទំហំទឹកប្រាក់ ៤៧៩លានដុល្លារ សម្រាប់កូនដ្រូនដែលរចនាផលិតឡើងសម្រាប់ធ្វើប្រតិបត្តិការ ពីយន្តហោះចម្បាំងទ័ពជើងទឹក និងដោយកងកម្លាំងម៉ារីន នៅតាមក្រុមកោះជាប់ព្រំដែន ។

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ គណៈកម្មការលើកកម្ពស់គម្រោង ការពារជាតិ ហៅកាត់ថា DAPA បាននិយាយថា “កូនដ្រូនថ្មី ដែលប្រសិនបើអភិវឌ្ឍ ហើយនេះ នឹងពង្រឹងបន្ថែមសមត្ថភាព របស់យោធា ក្នុងការឆ្លើយតប ចំពោះការគម្រាមកំហែង សន្តិសុខ តាមរយៈការឃ្លាំមើល តំបន់ដែនសមុទ្រ និងក្រុមកោះជាប់ព្រំដែន ភាគពាយព្យ”។

ក្រៅពីនេះ នៅកិច្ចប្រជុំរបស់គណៈកម្មការនោះ យោធាបានអនុម័តផែនការមូលដ្ឋាន ដើម្បីធ្វើការអភិវឌ្ឍផលិត ឧទ្ធម្ភាគចក្រចម្បាំងមួយ ដែលស្ថិតនៅក្រោមគម្រោង មានទំហំទឹកប្រាក់៤៥០ពាន់លានវ៉ុន ដែលនឹងប្រព្រឹត្តទៅចាប់ ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦ផងេដែរ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top