សិល្បៈ និង កម្សាន្ត

នាង Lee Mi Joo ត្រូវបានជ្រើសរើស ជាតារាបង្ហាញម៉ូដ ម៉ាកយីហោ ‘ORYANY’

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង ដែលមានសម្រស់ស្រស់ស្អាតជាងគេ នាង Lee Mi Joo ត្រូវបានគេដាក់ឈ្មោះ ជាតារាបង្ហាញម៉ូដថ្មី សម្រាប់ម៉ាកម៉ូដ ‘ORYANY’ នាពេលបច្ចុប្បន្ននេះ។

‘ORYANY’ បានបញ្ជាក់ថា Lee Mi Joo ត្រូវបានជ្រើសរើសជាម៉ូដែលថ្មីបំផុត របស់ម៉ាកយីហោ សម្រាប់រដូវកាលនិទាឃរដូវ ឬរដូវក្តៅឆ្នាំ ២0២២។ ‘ORYANY’ បានបន្តថា យើងទន្ទឹងរង់ចាំភាពស៊ីសង្វាក់គ្នា របស់យើងជាមួយ នាង Lee Mi Joo ដែលមានម៉ូដទាន់សម័យធម្មតា ប៉ុន្តែគួរឲ្យចាប់អារម្មណ៍ ដូច្នេះហើយ វាត្រូវគ្នានឹងរូបភាពម៉ាកយីហោ របស់យើងដែលបង្ហាញ ពីការរចនាដ៏ទាក់ទាញ។

យុទ្ធនាការរដូវផ្ការីក និងរដូវក្តៅឆ្នាំ ២0២២ ចាប់ផ្តើមដោយ ORYANY ផ្តល់សារថា តោះស្រឡាញ់ខ្លួនយើងដូចយើង ដោយបង្ហាញភាព ស្រស់ស្អាតតែមួយគត់របស់យើង។ នៅក្នុងរូបថតយុទ្ធនាការដំបូង របស់នាង Lee Mi Joo បានបង្ហាញពីភាពទាក់ទាញ ឡូយ ១៨0 ដឺក្រេពីរូបភាពរស់រវើក និងស្វាហាប់ធម្មតារបស់នាង ឃើញនៅក្នុងកម្មវិធីចម្រុះ។

ជាមួយនឹងការបង្ហាញភាពជឿជាក់ និងការសម្លឹងមើលដ៏ទាក់ទាញ របស់នាង Lee Mi Joo បានបញ្ចេញនូវ aura ដូចទេពធីតា។ ទស្សនារូបភាពខ្លះៗរបស់ Lee Mi Joo ខាងក្រោម!៕ ដោយ៖លី ភីលីព

Most Popular

To Top