កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ផលិតកម្ម MLD Entertainment បានបង្ហាញថា នាង JooE ត្រូវបានបញ្ជាក់ថា វិជ្ជមានមេរោគ COVID-19 ដោយនិយាយថា នាងមានគ្រុនក្តៅស្រាល នៅថ្ងៃទី ៣១ ខែមករា ហើយបានឆ្លង កាត់ការធ្វើតេស្តិ៍ PCR ហើយនាងត្រូវបាន គេបញ្ជាក់កាលថ្ងៃទី ១ ។
នាង JooE ក៏ត្រូវបានគេរាយការណ៍ថា បានបញ្ចប់ការចាក់វ៉ាក់សាំង លើកទី២ របស់នាងរួចហើយ ។ បច្ចុប្បន្ននាងមានរោគ សញ្ញាតិចតួចប៉ុណ្ណោះ ហើយនឹងត្រូវទទួលការព្យាបាល ដោយ ដាក់ឲ្យនៅដាច់ ដោយឡែក។ ទន្ទឹមនឹងនេះ សកម្មភាព ដែលបានកំណត់ ពេលទាំងអស់ របស់នាងត្រូវបានលុប ចោលដោយអនុលោម តាមគោលការណ៍ ណែនាំ អំពីការដាក់ឲ្យនៅដាច់ពីគេ ។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗនៅលើ JooE និង Momoland៕
ដោយ៖លី ភីលីព
