សិល្បៈ និង កម្សាន្ត

ស្មានមិនដល់ តារាចម្រៀង វីរៈ និច្ច ព្យាយាមលាក់បាំង រឿងបាត់បង់កូនក្នុងផ្ទៃ រយៈពេលជិត ១ខែមកហើយ

ភ្នំពេញ៖ ជារឿងដ៏គួរឱ្យតក់ស្លុត និងសោកស្ដាយខ្លាំងបំផុតមួយ សម្រាប់អ្នកគាំទ្រតារាចម្រៀង វីរៈនិច្ច ដោយសារកាលពីពេលថ្មីៗនេះ អ្នកនាងបានបង្ហើបថា កូនភ្លោះក្នុងពោះរបស់នាង គឺនាងពុំអាចរក្សាបានឡើយ គឺតាំងពីជិតមួយខែមុនមកម្ល៉េះ ។

ជាការពិតណាស់ មួយរយៈចុងក្រោយនេះ មហាជនបានសង្កេតឃើញថា តារាចម្រៀង វីរៈនិច្ច បើទោះជាប្រកាសថា ខ្លួនមានផ្ទៃពោះកូនភ្លោះ បើគិតមកទល់ពេលនេះមានរយៈពេល ២ខែហើយយ៉ាងណាក៏ដោយ ក៏ពោះរបស់នាងហាក់ពុំមានអ្វី ប្រែប្រួលសូម្បីបន្តិច ហើយនាងក៏នៅតែស្លៀកពាក់ សម្លៀកបំពាក់រឹបៗបានដូចធម្មតា ដូច្នេះហើយទើបមានអ្នកគាំទ្រ មួយចំនួនឆ្ងល់ថា ហេតុអ្វីបានជា វីវៈ និច្ច មានផ្ទៃពោះកូនភ្លោះ ប៉ុន្តែពោះនៅតែរាបស្មើ?

ជាមួយគ្នានេះដែរ ទើបតែថ្មីៗនេះ នៅក្នុងសាររបស់ម្ចាស់បទ «ថ្ងៃអូនរង់ចាំ» បានបញ្ជាក់យ៉ាងច្បាស់ ព្រមទាំងសូមទោស ទៅដល់អ្នកគាំទ្រ ដែលនាងបានលាក់បាំងរឿងនេះ រយៈពេលជិតមួយខែមកហើយ ។ តាមកូនភ្លោះដែលបានមកចាប់កំណើត ក្នុងផ្ទៃរបស់នាង គឺពុំលូតលាស់ឡើយ ដូច្នេះហើយទើបនាង មិនអាចថែរក្សាពួកគេបាន។ ដូច្នេះពេលនេះមានន័យថា ក្នុងផ្ទៃរបស់នាងនៅទទេស្អាតដូចដើម ។

គួរឱ្យដឹងដែរថា បន្ទាប់ពីរៀបការកាលពីថ្ងៃទី ១៦ខែ តុលា ឆ្នាំ២០២១ កន្លងទៅនេះ ស្រាប់តែនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ តារាចម្រៀង វីរៈ និច្ច បានប្រកាសជាសាធារណៈ នៅលើគណនីហ្វេសប៊ុករបស់នាងថា កំពុងមានផ្ទៃពោះ ដែលជាដំណក់ឈាមដំបូង របស់នាងនិងស្វាមី ហើយអ្វីដែលភ្ញាក់ផ្អើល នឹកស្មានមិនដល់នោះ គឺកូននោះគឺជាកូនភ្លោះទៀតផង៕ ដោយ៖ ម៉ានី

Most Popular

To Top