បច្ចេកវិទ្យា

ក្រុមហ៊ុន Apple ៖ iPhone នឹងទទួលយកការ បង់ប្រាក់ ដោយមិនបាច់ប្រើ Hardware បន្ថែម

ញូវយ៉ក ៖ ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Apple បាននិយាយថា ខ្លួនកំពុងពង្រីកសមត្ថភាពរបស់ iPhone ដើម្បីទទួលយកការ ទូទាត់ ដោយគ្មានទំនាក់ទំនង ធ្វើឲ្យវាកាន់តែងាយស្រួល សម្រាប់ពាណិជ្ជករ ក្នុងការធ្វើប្រតិបត្តិការ ទូទាត់ប្រាក់ដោយមិនចាំបាច់ទិញ ផ្នែករឹងបន្ថែម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

វាក៏នឹងផ្តល់ឲ្យក្រុមហ៊ុន Apple នូវការប្រកួតប្រជែងនៅក្នុងពិភពនៃការរីកលូតលាស់ សម្រាប់ការទូទាត់ដោយគ្មាន ទំនាក់ទំនងក្នុងនោះ iPhone ក៏ដូចជា Apple Pay ដើរតួយ៉ាងសំខាន់ ដោយការប្រែក្លាយ iPhone ទៅជាស្ថានីយ លក់យ៉ាង មានប្រសិទ្ធភាព ។ iPhone ត្រូវបានគេប្រើជា មធ្យោបាយ ទូទាត់ថ្លៃទំនិញ និងសេវាកម្មដោយមិនប៉ះ ទំនាក់ទំនង ចាប់តាំងពី Apple Pay បានបើក ដំណើរ ការកាលឆ្នាំ ២0១៤ ។
ប៉ុន្តែវាតម្រូវឲ្យឈ្មួញ មានផ្នែកលក់ផ្ទាល់ខ្លួន របស់ពួកគេ ដើម្បីទទួលយកការទូទាត់ ដោយគ្មានទំនាក់ទំនង ។ ភាគហ៊ុនរបស់ក្រុមហ៊ុនវេទិកាទូទាត់ប្រាក់ Block ដែលពីមុនត្រូវ បានគេស្គាល់ថា ជា Square Inc. ជាមួយនឹងឧបករណ៍ ផ្ទុក iPhone ដ៏ល្បីរបស់ខ្លួនប្រើ ដើម្បីទទួលយកការទូទាត់ បានធ្លាក់ចុះជាង១ភាគរយ បន្ទាប់ពីការប្រកាស របស់ក្រុមហ៊ុន Apple ។

ឧបករណ៍ទាំងនោះ មានតម្លៃចាប់ពី ៥0 ដុល្លារ សម្រាប់ឧបករណ៍ទូទាត់ដោយគ្មានទំនាក់ទំនងក្បែរកន្លែង ចុះឈ្មោះសាច់ប្រាក់ រហូតដល់ឧបករណ៍ មានតម្លៃរាប់រយដុល្លារ ហើយនឹងធ្វើឲ្យបុគ្គលិក ឬម្ចាស់ហាងទទួលយកការទូទាត់ គ្រប់ទីកន្លែងនៅក្នុងហាង ឬភោជនីយដ្ឋាន ។ ដោយសារតែតម្លៃ ជាញឹកញាប់មាន តែអ្នកលក់រាយធំប៉ុណ្ណោះ មានឧបករណ៍ទូទាត់ ប្រាក់តាមទូរស័ព្ទ ចំពោះបុគ្គលិក លក់រាយផ្ទាល់របស់ Apple បានប្រើឧបករណ៍ ដោតជាប់នឹង iPhone ដើម្បីទទួលយកការទូទាត់ដោយគ្មានទំនាក់ទំនង នៅក្នុងហាងរបស់ខ្លួន ៕ដោយ៖លី ភីលីព

Most Popular

To Top