កីឡា

ពហុកីឡដ្ឋានជាតិ បញ្ចប់ជាផ្លូវការ មុនព្រឹត្តិការណ៍ កីឡា អូឡាំពិកទីក្រុងតូក្យូឆ្នាំ ២០២០មកដល់

តូក្យូ៖ពហុកីឡដ្ឋាន ជាតិជប៉ុន បានបញ្ចប់ជាផ្លូវការ ដែលស្ថិតនៅពេលចំណុច កណ្តាលនៃកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅ រដូវក្តៅឆ្នាំក្រោយ ត្រូវបានប្រគល់ទៅឲ្យម្ចាស់ និងប្រតិបត្តិកររបស់ខ្លួន គឺក្រុមប្រឹក្សាកីឡាជប៉ុន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការបង្កើតការិយាល័យ ស្ថាបត្យករ ជប៉ុន Kengo Kuma ក្រុមហ៊ុនសំណង់យក្ស Taisei Corp និងក្រុមហ៊ុន រចនា Azusa Sekkei Co កីឡដ្ឋាននេះត្រូវបាន សាងសង់រួចរាល់ក្នុង រយៈពេល ៣៦ ខែក្នុងតម្លៃ ១៥៧ ពាន់លានយ៉េន (១,៤ ពាន់លានដុល្លារ) ។

ពហុកីឡាដ្ឋាននេះមានកម្ពស់ ៥ ជាន់ខ្ពស់ ហើយជាន់ក្រោម និងជាន់ ក្រោម ២ ជាន់ គឺជាកន្លែងចុងក្រោយ នៃគេហដ្ឋានខាងកីឡារបស់ជប៉ុន។ វាជំនួស ពហុកីឡាដ្ឋានជាតិមុន ដែលត្រូវបានប្រើជាកន្លែងសំខាន់ នៃកីឡាអូឡាំពិកទីក្រុងតូក្យូឆ្នាំ ១៩៦៤ ដោយជំនួសកន្លែងកីឡដ្ឋាន Meiji Jingu Gaien ។ កន្លែងចុងក្រោយ នេះជាចំណុច នៃការចាកចេញរបស់និស្សិត ដែលចាកចេញ ទៅសមរភូមិសង្គ្រាមលោកលើកទី ២ ។

ការដាំដំណាំឈើក្នុងស្រុក និងសម្បូរបែប ជួយដល់ ពហុកីឡដ្ឋានដែលមាន កម្ពស់ ៤៧.៤ ម៉ែត្រលាយជាមួយ នឹងផ្ទៃដីព័ទ្ធជុំវិញនៃតំបន់ Meiji Jingu Gaien នៅកណ្តាលទីក្រុងតូក្យូ។ កន្លែងអង្គុយចំនួន ៦០,០០០ មាន៥ពណ៌ខុសគ្នា បង្កើតបានជារូបចម្លាក់ តំណាងឲ្យពន្លឺព្រះអាទិត្យត្រង តាមព្រៃ។ក្រុមហ៊ុនJSCបាននិយាយថា ពហុកីឡាដ្ឋាននេះ សាងសងកម្រិតស្តង់ដារ រចនាសកលខ្ពស់បំផុត របស់ពិភពលោក។

ដោយយើងយកចិត្តទុកដាក់ចំពោះ គោលការណ៍ ណែនាំភាពងាយស្រួល ដែល បានចេញផ្សាយ ដោយ អ្នករៀបចំអូឡាំពិក និងប៉ារ៉ាឡាំពិក បានបង្កើតបរិយាកាសប្រកបដោយ គុណភាពសម្រាប់ អ្នកទស្សនាដោយមិនគិតពី អាយុ ឬពិការភាព៕ដោយ៖លី ភីលីព

Most Popular

To Top