កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងបុគ្គលិកទូរទស្សន៍ដ៏ល្បីល្បាញ ប្រចាំប្រទេសកូរ៉េខាងត្បូង លោក Kim Jong Min បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ម្នាក់ទៀតហើយ ។
យោងតាមផលិតកម្ម JM Entertainment របស់លោកកាលពីថ្ងៃទី ១៨ ខែកុម្ភៈ ថា លោក Kim Jong Min បានចាប់ផ្តើមកត់សម្គាល់ពីស្ថានភាពសុខភាពមិនល្អ កាលពីដើមថ្ងៃនេះ ហើយបានគ្រប់គ្រងការធ្វើតេស្តិ៍ ឧបករណ៍វិនិច្ឆ័យដោយខ្លួនឯង សម្រាប់ COVID-19 លទ្ធផលវិជ្ជមាន។ ក្រោយមក Kim Jong Min បានទទួលការធ្វើតេស្តិ៍ PCR បន្ថែម ហើយលទ្ធផលរបស់លោកបានត្រឡប់មកជាវិជ្ជមានវិញ។
លោក Kim Jong Min នឹងត្រូវផ្អាករាល់កាលវិភាគ ជាបណ្តោះអាសន្ន និងដាក់ឲ្យនៅដាច់ដោយឡែក តាមគោលការណ៍ណែនាំបង្ការជំងឺបច្ចុប្បន្ន។ JM Entertainment ធានាថា តារាចម្រៀងរូបនេះ បានបញ្ចប់ការចាក់វ៉ាក់សាំងការពារ COVID-19 លើកទីបីរបស់លោកហើយ។
ទន្ទឹមនឹងនេះដែរ ចំនួនករណីវិជ្ជមាន COVID-19 ប្រចាំថ្ងៃនៅក្នុងប្រទេសកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានកើនឡើងលើសពី ១00,000 កាលពីដើមសប្តាហ៍នេះ៕ ដោយ៖លី ភីលីព