កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ២៤ ខែកុម្ភៈ RBW បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ បង្ហាញថា តារាចម្រៀងស្រី កូរ៉េខាងត្បូង នាង Solar សមាជិក MAMAMOO ថ្មីៗនេះ បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19ទៀតហើយ ។
សេចក្តីថ្លែងការណ៍ផ្លូវការរបស់ RBWថា យើងខ្ញុំសូមជម្រាបជូនលោកអ្នកថា Solar របស់សិល្បករក្រុមហ៊ុន MAMAMOO របស់យើងបានធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19 ។ កាលថ្ងៃទី ២៣ ខែកុម្ភៈ នាង Solar ត្រូវបានគេជូនដំណឹងថា នាងបានទាក់ទងយ៉ាងជិតស្និទ្ធ ជាមួយករណីវិជ្ជមានហើយបានទទួល ឧបករណ៍ធ្វើតេស្តិ៍រោគវិនិច្ឆ័យដោយខ្លួនឯង បង្ហាញពីលទ្ធផលវិជ្ជមាន។ នាងបានទទួលការធ្វើតេស្តិ៍ PCR ភ្លាមៗ ហើយនៅថ្ងៃទី ២៤ ខែកុម្ភៈ នាងបានទទួលលទ្ធផលតេស្តិ៍ វិជ្ជមានរបស់នាង។
នាង Solar បច្ចុប្បន្នបានបញ្ចប់ ការចាក់វ៉ាក់សាំងលើកទី ៣ របស់នាង ហើយឥឡូវនេះ បានបញ្ឈប់សកម្មភាពទាំងអស់របស់នាង។ នាងកំពុងចាត់វិធានការចាំបាច់ទាំងអស់ ហើយកំពុងសម្រាក ស្របតាមការណែនាំ របស់អាជ្ញាធរសុខាភិបាល។
យើងសូមអភ័យទោស ចំពោះការបង្កក្តីបារម្ភ ដល់អ្នកគាំទ្ររបស់នាង។ យើងនឹងផ្តល់អាទិភាពដល់សុខភាព និងសុវត្ថិភាពរបស់សិល្បកររបស់យើង ហើយព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីធានាឲ្យមានការជាសះស្បើយ យ៉ាងឆាប់រហ័សរបស់នាង Solar ៕ ដោយ៖លី ភីលីព