សិល្បៈ និង កម្សាន្ត

នាង Sieun សមាជិកក្រុម STAYC ឃើញថា ដើរដោយប្រុងប្រយ័ត្ន ខ្លាចដួលដោយសារ ពាក់កែងជើងធំពេករបស់នាង

កូរ៉េ៖បើ យោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២៣ ខែកុម្ភៈ អ្នកគាំទ្រមានការព្រួយបារម្ភ ចំពោះតារាចម្រៀងស្រី នាង Sieun សមាជិកក្រុម STAYC ខណៈអ្នកគាំទ្រ ឃើញនាងស្ទើរតែដួល ដោយសារតែស្បែកជើង ដែលធំពេកសម្រាប់នាង។

បើប្រៀបធៀបទៅនឹងសមាជិកផ្សេងទៀត ពាក់ស្បែកជើងដែលស្រួលពាក់ និងសមតាមទម្រង់ Sieun ត្រូវបានគេមើលឃើញថា ពាក់ស្បែកជើងកែងចោត ដែលធំពេកសម្រាប់នាង។ អ្វីដែលអ្នកគាំទ្រព្រួយបារម្ភ ជាងនេះទៅទៀតនោះ គឺមានវីដេអូបង្ហាញថា Sieun ស្ទើរតែដួលពេលដើរសំដៅទៅអគារ SBS ដើម្បីថតកម្មវិធីវិទ្យុ។ Sieun ត្រូវបានគេមើលឃើញថា បាត់បង់លំនឹង ហើយស្ទើរតែដួលបន្ទាប់ពីបត់កជើង ដោយសារតែកែងជើងខ្ពស់ធំ។

សូម្បីតែមុនពេល Sieun ត្រូវបានគេឃើញស្ទើរតែដួលក៏ដោយ ក៏គេឃើញនាងដើរយឺត ជាងសមាជិកដទៃទៀត ហើយមើលទៅហាក់ដូចជាមិនស្រួល។ ដូច្នេះហើយ ទើបមានអ្នកគាំទ្រជាច្រើន បានប្រមូលផ្តុំគ្នា ទៅកាន់សហគមន៍អនឡាញ ដើម្បីធ្វើការរិះគន់ ទៅលើម្ចាស់ស្ទីល ដែលតែងខ្លួនជាក្រុមនារីនោះ។

អ្នកនិយមលេងអ៊ីនធើណេត បានបញ្ចេញមតិថា ស្បែកជើងនេះធំណាស់សម្រាប់នាង ប្រហែលជាដួលហើយធ្វើបាបខ្លួនឯងយ៉ាងធ្ងន់ធ្ងរ ហើយស្បែកជើងមិនស្អាតទេ ហេតុអ្វីបានជាគេសុំឲ្យនាងពាក់នោះ? អ្នករចនាម៉ូដគួរតែផ្តល់ស្បែកជើងឲ្យនាងសម ស្បែកជើងក៏មិនសូវល្អជាមួយ សម្លៀកបំពាក់របស់នាងដែរ មើលទៅដូចជាស្បែកជើងត្លុក lol វាមើលទៅឈឺចាប់ ដោយសារកជើងរបស់នាងបត់បែបនោះ។

ពួកគេអាចបានទទួលស្បែកជើង ដែលសមនឹងនាង គេគួរតែដឹងពីទំហំស្បែកជើងរបស់នាង “Omg ខ្ញុំឆ្ងល់ថា តើកជើងរបស់នាងមិនអីទេ វាអាក្រក់ណាស់” នាងអាចដួលខ្លាំង និងឈឺខ្លាំង ព្រោះទំហំពិតជាធំណាស់ ចំណែកស្បែកជើងមិនសម នឹងនាងទាល់តែសោះ ហេតុអ្វីបានជាអ្នករចនាម៉ូដស្លៀកពាក់ឲ្យនាង? និងនោះជាស្ទីលអាក្រក់៕ ដោយ៖លី ភីលីព

Most Popular

To Top