បច្ចេកវិទ្យា

នាយកប្រតិបត្តិក្រុមហ៊ុន Toshiba លាលែងពីតំណែង ចំពេលមានភាពចម្រូង ចម្រាសជុំវិញ ផែនការ បំបែកក្រុមហ៊ុន

តូក្យូ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ kyodo បានប្រាប់ឲ្យដឹងថា ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Toshiba Corp លោក Satoshi Tsunakawa បានលាលែងពីតំណែង កាលពីថ្ងៃអង្គារ បន្ទាប់ពីម្ចាស់ភាគហ៊ុន បានអំពាវនាវឲ្យមាន ការរង្គោះរង្គើក្នុង ការគ្រប់គ្រង ចំពេលមានអស្ថិរភាព និងភាពច្របូកច្របល់បណ្តាលមកពីការផ្លាស់ប្តូរផែនការបំបែកក្រុម ដ៏ចម្រូងចម្រាសរបស់ក្រុមហ៊ុន ។

ក្រុមហ៊ុនឧស្សាហកម្មជប៉ុន បាននិយាយថា លោក Tsunakawa អាយុ ៦៦ ឆ្នាំ បានលាលែងពីតំណែង បន្ទាប់ពីកិច្ចប្រជុំ របស់ក្រុមប្រឹក្សាភិបាល នៅមុនថ្ងៃនោះ ហើយលោក Taro Shimada អាយុ ៥៥ ឆ្នាំជានាយកប្រតិបត្តិនិង ជាអនុប្រធានជាន់ខ្ពស់ របស់ក្រុមហ៊ុន បានជំនួសលោក ។

Toshiba ដែលជាឈ្មោះ គ្រួសារជប៉ុន មានប្រវត្តិជិត ១៥0 ឆ្នាំបាននិយាយ កាលពីខែកុម្ភៈថា ខ្លួនគ្រោង នឹងបំបែកជា ក្រុមហ៊ុនចុះបញ្ជីពីរជំនួស ឲ្យក្រុមហ៊ុន៣ បន្ទាប់ពីផែនការ ស្តារនីតិសម្បទា ដំបូងរបស់ខ្លួនទាក់ទាញ ការប្រឆាំងយ៉ាងខ្លាំង ពីម្ចាស់ភាគហ៊ុនសកម្ម ដែលចង់បានការកើនឡើង តម្លៃភាគហ៊ុន ។

ការប្រកាសនេះបានធ្វើឡើង ប៉ុន្មានសប្តាហ៍មុនពេលក្រុមហ៊ុន Toshiba បើកកិច្ចប្រជុំវិសាមញ្ញ របស់ម្ចាស់ភាគហ៊ុន នៅថ្ងៃទី ២៤ ខែមីនា ដើម្បីបោះឆ្នោតលើផែនការ ដែលបានសម្រេចចិត្តនាពេលថ្មីៗនេះ ។ ក្រុមហ៊ុនកំពុងស្វែងរកការគាំទ្រភាគច្រើន នៅក្នុងកិច្ចប្រជុំ ។

លោក Shimada បានចូល រួមជាមួយ Toshiba ក្នុងឆ្នាំ ២0១៨ បានប្រាប់សន្និសីទសារព័ត៌មាន អនឡាញថា ក្រុមហ៊ុនគួរតែបន្តផែនការ បំបែកខ្លួនដោយនិយាយថា ខ្ញុំចង់បង្កើនការជឿទុកចិត្តជាមួយ អ្នកពាក់ព័ន្ធឲ្យបានលឿន តាមដែលអាចធ្វើទៅបាន ៕ ដោយ៖លី ភីលីព

Most Popular

To Top