ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Toyota នឹងបំពេញ តាមការទាមទារ ប្រាក់ឈ្នួល របស់សហជីព យ៉ាងពេញទំហឹង

តូក្យូ ៖ ក្រុមហ៊ុន Toyota Motor Corp បានយល់ព្រម បំពេញតម្រូវការ ប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ យ៉ាងពេញលេញ ដែលបានដាក់ចេញ ដោយសហជីពការងារ របស់ខ្លួន ទោះបីជាឧស្សាហកម្ម រថយន្តកំពុងទទួលរង នូវវិបត្តិផ្គត់ផ្គង់សកល ហើយ វិបត្តិអ៊ុយក្រែន កំពុងធ្វើឲ្យទស្សន វិស័យសេដ្ឋកិច្ច កាន់តែមានភាពមិនច្បាស់លាស់ ក៏ដោយយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុន Nissan Motor Co និង Honda Motor Co ក៏មានគម្រោងផ្តល់ការ ដំឡើងប្រាក់បៀវត្សរ៍ និងប្រាក់រង្វាន់ តាមការទាមទាររបស់សហជីព ការងាររបស់ពួកគេ បន្ទាប់ពីកិច្ចចរចាប្រាក់ឈ្នួលចុងក្រោយ របស់ពួកគេបានបញ្ចប់កាលពីថ្ងៃពុធ ។ ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បានបង្ហាញពីការសម្រេចចិត្ត ទៅកាន់សហជីពក្នុងអំឡុង កិច្ចចរចាជុំទី៣ រវាងថ្នាក់ដឹកនាំ និងសមាជិកសហជីព ក្រុមហ៊ុន បាននិយាយថា ទោះបីជាក្រុមហ៊ុនធំៗ របស់ជប៉ុន នៅតែមួយសប្តាហ៍ទៀត ដើម្បីផ្តល់ការឆ្លើយតប របស់ពួកគេ ចំពោះសហជីពរបស់ពួកគេ ក្នុងការចរចាប្រាក់ឈ្នួល និទាឃរដូវនៅឆ្នាំនេះ ។

ការពិភាក្សាអំពីប្រាក់ឈ្នួល របស់ឧស្សាហកម្ម រថយន្តត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ដោយសារពួកគេមាន ឥទ្ធិពលខ្លាំង លើវិស័យផ្សេងទៀត។ ឆ្នាំអាជីវកម្មថ្មី សម្រាប់ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនធំៗ ជាច្រើនទៀតនៅក្នុងប្រទេសជប៉ុន ចាប់ផ្តើមនៅខែមេសា ។
ការពិភាក្សា អំពីប្រាក់ឈ្នួល “shunto” កំពុងត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រី Fumio Kishida បានអំពាវនាវ ឲ្យមានការដំឡើងប្រាក់ឈ្នួលលើសពី ៣ភាគរយដោយក្រុមហ៊ុន បានមើលឃើញថា ប្រាក់ចំណូលរបស់ពួកគេងើបឡើងវិញ ដល់កម្រិតមុនការរាតត្បាត ។ ក្រុមហ៊ុន Toyoda បានថ្លែងអំណរគុណដល់កម្មករ សហជីពសម្រាប់ការខិតខំប្រឹងប្រែង របស់ពួកគេ បើទោះបីជាមានភាព មិនប្រាកដប្រជាបណ្តាល មកពីជំងឺរាតត្បាត និងការខ្វះខាតបន្ទះឈីប នៅពេលខ្លួនបានប្រកាសពីការ សម្រេចចិត្តរបស់ខ្លួនក្នុងអំឡុងកិច្ចពិភាក្សាជុំទី៣ នៃ ការគ្រប់គ្រង-ពលកម្ម ។

នេះបើយោង តាមក្រុមហ៊ុនថា សហជីពកម្មកររបស់ក្រុមហ៊ុន Toyoda បានស្វែង រកការដំឡើងប្រាក់ឈ្នួល ដោយផ្អែក លើប្រភេទការងារ និងមុខតំណែង របស់និយោជិត ជាមួយនឹងកម្រិត ប្រហាក់ប្រហែលនឹងឆ្នាំមុន ។ សហជីពបានអំពាវនាវ ឲ្យមានប្រាក់រង្វាន់ប្រចាំ ឆ្នាំមានតម្លៃ ៦.៩ ខែនៃប្រាក់ឈ្នួលកើនឡើង 0.៩ ខែធៀបនឹងឆ្នាំមុន ៕ដោយ៖លី ភីលីព

Most Popular

To Top