ម៉ូស្គូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ថា វិមានក្រឹមឡាំង បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក ប្លាទីមៀ ពូទីន ជាមួយប្រធាន ក្រុមប្រឹក្សាអឺរ៉ុប លោកបានពិភាក្សាគ្នា អំពីស្ថានភាពអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទ កាលពីថ្ងៃអង្គារ ។
សេចក្តីថ្លែងការណ៍បាននិយាយថា មេដឹកនាំបានផ្លាស់ប្តូរទស្សនៈស្តីពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន និងវិធានការដើម្បីជម្លៀសជនស៊ីវិល ។
លោក ពូទីន បានគូសបញ្ជាក់ ពីការវាយតម្លៃរបស់គាត់អំពីការចរចា ដែលកំពុងបន្តរវាងគណៈប្រតិភូរុស្ស៊ី និងអ៊ុយក្រែន ស្តីពីដំណោះស្រាយ ដែលអាចកើតមាននៃវិបត្តិនេះ ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា