ចិន ៖ នេះបើយោងតាមមន្ត្រីជាន់ខ្ពស់ អវកាសម្នាក់បានប្រាប់ឲ្យដឹងថា បេសកកម្ម របស់យន្តអវកាស Shenzhou XIII បានបញ្ចប់ដំណាក់កាល នៃការបង្ហាញបច្ចេកវិទ្យាក្នុងការសាងសង់ស្ថានីយ៍អវកាស Tiangong របស់ប្រទេសចិន ហើយ ។
លោក Hao Chun ប្រធានទីភ្នាក់ងារ អវកាសចិន បាននិយាយប្រាប់សន្និសីទ សារព័ត៌មាននៅទីក្រុងប៉េកាំង កាលពីថ្ងៃអាទិត្យថា ដំណាក់កាល រួមបញ្ចូលការ ដាក់ពង្រាយម៉ូឌុលស្នូល របស់ Tiangong និងយានអវកាសដែលមានមនុស្ស២នាក់ បានដាក់មូលដ្ឋានគ្រឹះ ដ៏រឹងមាំសម្រាប់សន្និបាត នៅក្នុងគន្លង នៃ Tiangong នាខែខាងមុខ ។
លោកបានបន្តថា ក្នុងអំឡុងពេល នៃដំណាក់កាលសម្រាប់ការបង្ហាញបច្ចេកវិទ្យា យើងបានផ្ទៀងផ្ទាត់បច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវការក្នុងការសាងសង់ និងប្រតិបត្តិការ នៃស្ថានីយ៍អវកាស ដូចជាឧបករណ៍ជំនួយ អាយុជីវិតឡើងវិញ និងបច្ចេកវិទ្យាដាក់ទីតាំងឡើងវិញ ដោយមនុស្សយន្ត ។ យើងក៏បានអនុវត្តការ ពិសោធន៍វិទ្យាសាស្ត្រ និងការធ្វើតេស្តិ៍បច្ចេកវិទ្យា មួយចំនួនផងដែរ នាំឲ្យទទួលបានសមិទ្ធផលលំដាប់ពិភពលោក ។
លោក Hao បានបន្ថែមទៀតថា លើសពីនេះ បេសកកម្ម Shenzhou XII និង XIII ដោយយន្តទាំង២នេះ ជាជើងហោះហើររបស់នាវិក បើកឲ្យអ្នក ត្រួតពិនិត្យ បេសកកម្មធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធរៀបចំផែនការ និងការគ្រប់គ្រងរបស់ពួកគេ និងធ្វើឲ្យប្រសើរឡើង នូវបរិក្ខារនៅលើដី ។ បន្ទាប់ពីស្ថិតនៅក្នុង គន្លងតារាវិថីអស់រយៈពេល៦ខែ សមាជិកនាវិកទាំង៣នាក់នៃបេសកកម្ម Shenzhou XIII បានចាកចេញពី Tiangong ឬ Heavenly Palace ហើយត្រលប់មកផែនដីវិញ នៅព្រឹកថ្ងៃសៅរ៍ ដោយបានបញ្ចប់ការហោះហើរ អវកាសមានមនុស្សវែងបំផុត របស់ប្រទេស ។
លោកឧត្តមសេនីយ Zhai Zhigang លោកវរសេនីយ៍ឯក Wang Yaping និង លោកវរសេនីយ៍ឯក Ye Guangfu បានដកដង្ហើមខ្យល់ អាកាសបរិសុទ្ធជាលើកដំបូង បន្ទាប់ពីការធ្វើដំណើរ ក្នុង លំហអាកាសរយៈ ពេលកន្លះឆ្នាំរបស់ពួកគេ នៅពេលបុគ្គលិកសង្គ្រោះដី បានបើកទ្វារយានដ្ឋាន របស់ពួកគេនៅម៉ោង ១0:0៣ ព្រឹក ៕ ដោយ៖លី ភីលីព