The Goal នៅថ្ងៃនេះ បានចេញផ្សាយថាកីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក Romelu Lukaku នឹងអាចនៅសេសសល់ ពេលវេលាតិចតួចទៀតប៉ុណ្ណោះ ក្នុងការបង្ហាញសមត្ថភាពថា រូបគាត់អាចបន្តស្នាក់នៅ ជាមួយនឹងទឹកដី Stamford Bridge បន្ថែមទៀត។
ការលើកឡើងដែលត្រូវបានធ្វើឡើងដោយ អតីតកីឡាករខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបលោក Joe Cole បានបញ្ជាក់ថាកីឡាករ Lukaku នឹងអាចសល់ពេលវេលាត្រឹមតែ ៦សប្តាហ៍ប៉ុណ្ណោះដើម្បី បន្តអាជីពជាមួយ នឹងតោខៀវ Chelsea ។
តារាឆ្នើមរបស់ប៊ែលហ្ស៊ិករូបនេះ បានផ្ទេរមកចូលរួមជាមួយនឹង Chelsea ទើបតែកាលពីឆ្នាំទៅប៉ុណ្ណោះ ប៉ុន្តែមិនអាចបង្ហាញទំរង់លេងល្អដូចកាលគ្រា ដែលនៅជាមួយនឹង Inter Milan នោះទេនិងកំពុងបាត់បង់ឱកាស ក្នុងការបង្ហាញខ្លួនបន្តិចៗម្តងជាមួយនឹងក្លឹប។
មកដល់ពេលនេះកីឡាកររូបនេះ បានបង្ហាញខ្លួនត្រឹមតែ២០ដងប៉ុណ្ណោះ ជូនក្រុមក្នុងការប្រកួតនៅលីគកំពូល អង់គ្លេសនិងរកបានត្រឹមតែ៥គ្រាប់ ហើយប៉ុន្មានសប្តាហ៍ចុងក្រោយនេះ គឺមិនអាចបង្ហាញខ្លួនក្នុង នាមជាកីឡាករ១១នាក់ដំបូងឡើយ៕
ប្រែសម្រួល៖ស៊ុនលី