The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិក របស់ក្លឹបតោខៀវ Chelsea ម្នាក់ កំពុងត្រៀមខ្លួន ដើម្បីធ្វើការចាកចេញពីក្លឹប នៅរដូវក្តៅនេះ ដើម្បីវិលត្រឡប់ ទៅកាន់ក្លឹបចាស់វិញ។

កីឡាករ Lukaku ក្រោយការវិលត្រឡប់មកកាន់ទឹកដី Chelsea វិញហើយនោះកីឡាករខ្សែប្រយុទ្ធរូបនេះ មិនអាចបង្ហាញសមត្ថភាពបានល្អ តាមការរំពឹងទុក របស់អ្នកគាំទ្រនិងក្លឹបនោះទេ ហើយកំពុងសម្លឹងមើលឱកាស ដើម្បីវិលត្រឡប់ Inter Milanវិញ។
ទោះបីជាយ៉ាងណាក្តីប្រភពដដែល បានបញ្ជាក់ដែរថាក្លឹប Inter Milan គឺមិនអាចមានសមត្ថភាពក្នុងការចាយលុយ ទិញកីឡាកររូបនេះមកវិញដាច់នោះទេ ខណៈដែលលក្ខខណ្ឌថ្មីមួយចំនួន ត្រូវបានដាក់ដោយម្ចាស់ក្លឹបថ្មីរបស់ Chelsea គឺលោក Todd Boehly៕ ប្រែសម្រួល៖ស៊ុនលី
