បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថារដ្ឋាភិបាលនៃប្រទេសរ៉ូមេនី បានឈានទៅដល់ការសម្រេចចិត្ត ទិញបញ្ជាទិញយន្តហោះចម្បាំងប្រភេទ f-16 មួយទឹកប្រមាណជា៣២គ្រឿង ពីប្រទេសន័រវេស។
ក្រសួងការពារជាតិរ៉ូមេនី បានចេញមកពន្យល់ថាយន្តហោះ ទាំងនោះនឹងត្រូវយកមកប្រើប្រាស់ក្នុង លក្ខណ្ឌប្រតិបត្តិការយ៉ាងហោចណាស់ ១០ឆ្នាំ គឺជាពេលវេលាដែលដំណើរការផ្លាស់ ប្តូរទៅប្រើប្រាស់យន្តហោះ f-35 ជំនាន់ទី៥វិញ នាពេលខាងមុខរបស់ប្រទេស។
គួរឲ្យដឹងដែរថាទំហំដែលត្រូវបានគេរំពឹងទុកថា នឹងត្រូវចំណាយសម្រាប់ការទិញយន្តហោះ ចម្បាំងទាំងនេះនឹងមានប្រមាណជា៤៥៤លានអឺរ៉ូ ដែលក្នុងនោះមាន៣៥៤លានអឺរ៉ូ ក្នុងការទិញយន្តហោះចម្បាំង fighter squadrons ចំនួន២គ្រឿង ទៀតពីន័រវេសផងនិង១០០លានអឺរ៉ូ សម្រាប់ទិញឧបករណ៍ បន្លាស់មួយចំនួនពីអាមេរិកផង៕
ប្រែសម្រួល៖ស៊ុនលី