សិល្បៈ និង កម្សាន្ត

តារា K-drama អ្នកនាង Son Ye-jin និងលោក Hyun Bin កំពុងរំពឹងថានឹងមានកូន

កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ស្នេហារបស់ពួកគេបានចាប់ផ្តើម បន្ទាប់ពីរឿងភាគដ៏ល្បី Crash Landing On You ឥឡូវនេះ តារា K-drama ទាំងអ្ននាង Son Ye-jin និងលោក Hyun Bin អាចទន្ទឹងរង់ចាំនូវសេចក្តីរីករាយថ្មីមួយ នៅក្នុងជីវិតរបស់ពួកគេ។

អ្ននាង Son អាយុ ៤០ ឆ្នាំរូបនេះបានចែករម្លែក សម្រាប់ការបង្ហោះលើបណ្តាញសង្គម Instagram កាលពីថ្ងៃ២៧ មិថុនាថា នាង និងស្វាមីកំពុងរំពឹងថា នឹងមានកូនដំបូងរបស់ពួកគេ។ ក្នុងចំណងជើងអមជាមួយរូបថត ផ្កាព្រៃក្រោមពន្លឺព្រះអាទិត្យ នាងបានសរសេរថា តើអ្នករាល់គ្នាសុខសប្បាយទេ? ខ្ញុំធ្វើបានល្អ ថ្ងៃនេះ ខ្ញុំសូមចែករម្លែកព័ត៌មាន រីករាយមួយចំនួន។ (Hyun និងខ្ញុំ) បានរកឃើញជីវិតថ្មី។

ទោះបីខ្ញុំនៅតែងឿងឆ្ងល់ ប៉ុន្តែខ្ញុំអាចមានអារម្មណ៍ថា រាងកាយរបស់ខ្ញុំផ្លាស់ប្តូរ ជារៀងរាល់ថ្ងៃដោយក្តីបារម្ភ និងរំភើប ខ្ញុំអរគុណខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏ប្រយ័ត្នដែរ ខ្ញុំមិនអាចប្រាប់អ្នកណានៅជុំវិញខ្ញុំបានទេ ខ្ញុំកំពុងចែករម្លែកព័ត៌មាននេះ ទៅកាន់អ្នកគាំទ្រ និងអ្នកស្គាល់គ្នាបានទន្ទឹងរង់ចាំព័ត៌មាននេះ ឲ្យបានច្រើនតាមដែលយើងមាន មុនពេលវាយឺតពេល។

យើងនឹងការពារជីវិតដ៏មានតម្លៃនេះ ដែលបានមករកយើង។ ខ្ញុំសូមជូនពរឱ្យអ្នកទាំងអស់គ្នា ការពារវត្ថុមានតម្លៃក្នុងជីវិតរបស់អ្នក ដែលអ្នកត្រូវការការពារ និងមានសុខភាពល្អ។ ខ្ញុំសូមជូនពរឱ្យអ្នកមានសុភមង្គល៕​ដោយ៖លី ភីលីព

Most Popular

To Top