អតីតកីឡាករឆ្នើមរបស់ក្លឹបមេឃខៀវ Man City ក៏ជាវិរៈបុរសរបស់ក្លឹបម្នាក់ផងដែរនោះ គឺលោក Pablo Zabaleta បានអះអាងថាកីឡាករ Raheem Sterling ទោះបីជាបានរស់នៅ ជាមួយនឹងក្លឹបជាច្រើនឆ្នាំ លើកពានជាច្រើនក្តី ប៉ុន្តែគាត់មិនអាចមានលក្ខខណ្ឌគ្រប់គ្រាន់ ក្នុងការទទួលបានឈ្មោះជាវិរៈបុរស របស់ក្លឹបឡើយ។
កីឡាករអង់គ្លេសរូបនេះបានបញ្ចប់ ទៅនៃពេលវេលា៧ឆ្នាំជាមួយនឹង Man City ដើម្បីផ្ទេរទៅចូលរួមជាមួយនឹង Stamford Bridge ក្រោមការដឹកនាំរបស់លោក Thomas Tuchel និងក្រោយបានជួយឲ្យក្លឹប លើកពានរង្វាន់ជាច្រើន ស៊ុតបញ្ចូលទីជាច្រើនគ្រាប់ផងដែរ។
ទោះបីជាយ៉ាងណាក្តីលោក Zabaleta បានលើកឡើងបែបនេះថា៖ ខ្ញុំគិតថាពាក្យថាវិរៈបុរស Legend នៅមិនទាន់អាចប្រើប្រាស់ ចំពោះកម្រិតរបស់កីឡាករ Sterling ពេលនេះបានឡើយ។
គាត់បានធ្វើការងារយ៉ាងល្អ សម្រាប់ក្លឹបដោយសារ តែបានចាប់ផ្តើមពេលដែលមានអាយុក្មេង និងលើកពានរង្វាន់ជាច្រើន ប៉ុន្តែប្រសិនបើអ្នកចង់ឲ្យគាត់ក្លាយជាវិរៈបុរស របស់ក្លឹបគឺគួរពិនិត្យកម្រិតដូចទៅនឹង Sergio Aguero, David Silva ឬ Vincent Kompany ជាដើមជំនួសវិញ៕ ប្រែសម្រួល៖ស៊ុនលី