អាមេរិក៖ អង្គការអវកាសណាសា បានរាយការណ៍ថា ការបុកអាចម៍ផ្កាយនៅលើ តេឡេស្កុអវអវកាស James Webb បានបណ្តាលឲ្យខូចខាត មិនអាចកែតម្រូវបាន យ៉ាងសំខាន់ចំពោះបន្ទះមួយ ដែលវាប្រើដើម្បីថតចូលទៅក្នុងលំហដ៏ជ្រៅ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។
យានសង្កេតគន្លងគោចរ ត្រូវបានបាញ់បង្ហោះកាលពីខែធ្នូឆ្នាំមុន ហើយថ្មីៗនេះបានចេញផ្សាយសំណុំ ពេញលេញនៃការសង្កេតថ្មី រួមទាំងអ្វីដែលត្រូវបានគេនិយាយថា ជារូបភាព “ជ្រៅបំផុត” និងលម្អិតបំផុតនៃលោកធាតុ រហូតមកដល់បច្ចុប្បន្ន។
ដូចយានអវកាសណាក៏ដោយ តេឡេស្កុបបានជួបប្រទះនឹងមីក្រូម៉ែត្រ ហើយឧបករណ៍ចាប់សញ្ញា របស់វាបានរកឃើញការខូចទ្រង់ទ្រាយចំនួន៦ នៅលើបន្ទះកញ្ចក់ចម្បងរបស់ តេឡេស្កុបត្រូវបានកំណត់ថា ជាការវាយប្រហារ។
អង្គការណាសា “NASA” បានបន្តថា មីក្រូម៉ែត្រនីមួយៗបណ្តាលឲ្យមាន ការរិចរិលនៅក្នុងរលកនៃ ផ្នែកកញ្ចក់រងផលប៉ះពាល់ ដូចដែលបានវាស់វែងក្នុងអំឡុងពេល ការចាប់សញ្ញារលកខាងមុខ។
បើយោងតាមការចុះផ្សាយ របស់គណៈកម្មការបានចេញផ្សាយ កាលពីសប្តាហ៍មុនបានឲ្យដឹងថា ការរិចរិលទាំងនេះមួយចំនួន អាចកែបានដោយការកែតម្រូវគណិតវិទ្យា ហើយណាសាអនុវត្តចំពោះ ទិន្នន័យដែលក្រុមនីមួយៗប្រមូលបាន។
ទោះយ៉ាងណាក៏ដោយ ហេតុការណ៍មួយបានកើតឡើង នៅចន្លោះថ្ងៃទី ២២ និង ២៤ ឧសភា ត្រូវបានបង្កឡើងដោយ Micrometeoroid ធំជាង ហើយបានបណ្តាលឲ្យការផ្លាស់ប្តូរ ដែលមិនអាចកែតម្រូវបាន យ៉ាងសំខាន់ទៅផ្នែក C3 យោងតាមឯកសារ។
ជាសំណាងល្អ ការផ្លាស់ប្តូរនេះមិនមានឥទ្ធិពល ជាពិសេសទៅលើរបៀបតេឡេស្កុប មានមុខងារទាំងមូលនោះទេ ហើយណាសាបានបន្ថែមថា ដំណើរការរបស់វាកំពុងបន្តលើសពីការរំពឹងទុក ប៉ុន្តែវាបានកាត់បន្ថយជាមូលដ្ឋាន នូវភាពត្រឹមត្រូវនៃទិន្នន័យដែលបានប្រមូល ៕
ដោយ៖ លី ភីលីព