ព័ត៌មានអន្តរជាតិ

ក្រុមអ្នកស្រាវជ្រាវ កូរ៉េខាងត្បូងបង្កើត ការចាក់សាក់អេឡិចត្រូនិច ទៅជាឧបករណ៍ ត្រួតពិនិត្យសុខភាព

កូរ៉េខាងត្បូង ៖ យោងតាមការចេញ ផ្សាយពីគេហទំព័រ ស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ក្រុមការងារនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កម្រិតខ្ពស់ របស់ប្រទេសកូរ៉េ បានបង្កើតទឹកថ្នាំសាក់អេឡិចត្រូនិច ធ្វើពីលោហធាតុរាវ និងបំពង់ណាណូកាបូន ដែលមានប្រសិទ្ធភាព ជាសារធាតុជីវអេឡិចត្រូត ។

អ្នកស្រាវជ្រាវ នៅប្រទេស កូរ៉េខាងត្បូង កំពុងបង្កើតឧបករណ៍ ត្រួតពិនិត្យសុខភាពថ្មីមួយ ក្នុងទម្រង់ជាសាក់អេឡិចត្រូនិច អាចជូនដំណឹងដល់អ្នកពាក់ ដោយស្វ័យប្រវត្តិ អំពីបញ្ហាសុខភាព អាចកើតមាន។ ឧបករណ៍នេះអាចត្រូវបានប្រើ ដើម្បីផ្ញើសម្រាប់មើលសញ្ញាសំខាន់របស់អ្នកពាក់ ប្រសិនបើភ្ជាប់ជាមួយ ឧបករណ៍ចាប់សញ្ញាជីវគីមី រួមទាំងអេឡិចត្រូតបេះដូងផងដែរ ។

ទន្ទឹមនឹងអត្រាបេះដូង វាអាចប្រើដើម្បីអានជាតិស្ករ ឬទឹកដោះគោកម្រិត សម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬជំងឺ Sepsis ប៉ុន្តែក្រុមអ្នកស្រាវជ្រាវគ្រោង នឹងកម្ចាត់ចោលនូវឧបករណ៍ ចាប់សញ្ញាជីវគីមី និងរចនាចាក់សាក់អេឡិចត្រូនិច ជាឧបករណ៍ដែលមានផ្ទុក ដោយខ្លួនឯងពេញលេញ ។

លោកសាស្ត្រាចារ្យ Steve Park ជាអ្នកដឹកនាំគម្រោង បាននិយាយថា នៅពេលអនាគត អ្វីដែលយើងសង្ឃឹមថា នឹងធ្វើគឺភ្ជាប់បន្ទះឈីបឥត ខ្សែរួមបញ្ចូលជាមួយទឹកថ្នាំនេះ ដើម្បីយើងអាចទំនាក់ទំនង ឬយើងអាចបញ្ជូនសញ្ញាទៅមករវាង រាងកាយរបស់យើង ទៅកាន់ឧបករណ៍ខាងក្រៅ។
ទឹកថ្នាំចាក់សាក់អេឡិចត្រូនិចគឺមិនមានការរាតត្បាត និងមិនតម្រូវឲ្យចាក់ម្ជុលនៅក្រោមស្បែក ដូចការចាក់សាក់បែបបុរាណនោះទេ៕

Most Popular

To Top