ព័ត៌មានអន្តរជាតិ

ទីភ្នាក់ងារ ៖ បំណែកគ្រាប់រ៉ុក្កែត រកឃើញនៅលើដី ចម្ការរបស់អូស្ត្រាលី គឺជាបំណែក របស់ SpaceXពិតមែន

អូស្ត្រាលី ៖ អ្នកជំនាញបានបញ្ជាក់ថា កម្ទេចកម្ទីដែលរកឃើញនៅ New South Wales គឺជាបំណែកយានអវកាស ដែលផលិត ដោយក្រុមហ៊ុនអវកាស SpaceX របស់លោក Elon Musk ពិតមែន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។

មនុស្សក៏ត្រូវបានព្រមាន ដោយមន្ត្រីអូស្ត្រាលី មិនឲ្យព្យាយាមរកកម្ទេចកម្ទីផ្សេងទៀត អាចមកពីយាននេះ ចំពេល មានការព្យាករណ៍ថា វត្ថុជាច្រើនទៀត នៅតែអាចរកឃើញ ។ កសិករ២នាក់ បានរកឃើញឧបករណ៍ អវកាសនៅរាយប៉ាយពាសពេញ ទ្រុងចៀមរបស់ពួកគេ ។

ABC បានរាយការណ៍ថា ទីភ្នាក់ងារអវកាសអូស្ត្រាលី (ASA) បានបញ្ជាក់ថា កម្ទេម្កំទីនៅ លើភ្នំព្រិល គឺមកពីបេសកកម្មរបស់ SpaceX បន្ទាប់ពីបានធ្វើការពិនិត្យ ។ បំណែក២ត្រូវបានវិភាគ ខណៈអ្នកជំនាញក៏ដឹងពីវត្ថុទី៣ ត្រូវបានរកឃើញក្នុងតំបន់ ។

ASA បាននិយាយថា ខ្លួនបានបញ្ជាក់ថា កម្ទេចកម្ទីនេះជារបស់យន្ត បេសកកម្ម SpaceX ហើយបន្តចូលរួមជាមួយសមភាគី របស់យើងនៅសហរដ្ឋអាមេរិក រួមជាមួយនឹងអាជ្ញាធរផ្សេងទៀតតាមការសមស្រប ។

អ្នកនាំពាក្យម្នាក់បានបន្ថែមថា ទីភ្នាក់ងារនេះកំពុងប្រតិបត្តិការ នៅក្រោមផែនការកម្ទេចកម្ទីលំហ អាកាសរបស់រដ្ឋាភិបាល អូស្ត្រាលីបង្ហាញពីតួនាទី និងការទទួលខុសត្រូវ សម្រាប់ទីភ្នាក់ងារ និងគណៈកម្មាធិការសំខាន់ៗរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រការឆ្លើយតប ចំពោះកម្ទេចកម្ទីចូលទី អវកាសឡើងវិញ៕

Most Popular

To Top