កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ភាពល្បីល្បាញ នាពេលបច្ចុប្បន្ន សម្រាប់ឆាកតន្ត្រីកូរ៉េផ្តោតជុំវិញ កន្លែងលាក់ខ្លួនរបស់តារាចម្រៀង ស្រីនាង Jennie សមាជិកក្រុមតារាចម្រៀង ស្រី BLACKPINK និង V របស់សមាជិក ក្រុមតារាចម្រៀងប្រុស BTS ។
មុននេះនៅព្រឹកថ្ងៃទី ២៤ ខែសីហា លោក V របស់ BTS បានស្វាគមន៍អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិ Incheon ក្នុងដំណើររបស់លោក ទៅកាន់ទីក្រុង New York សហរដ្ឋអាមេរិក ។ អ្នកគាំទ្រមួយចំនួនឆ្ងល់ថា តើលោក V បានគ្រោងទុកនៅញូវយ៉ក យ៉ាងណានោះ អ្នកផ្សេងទៀត បានចង្អុលបង្ហាញភ្លាមៗថា សមាជិកទាំង៤របស់ BLACKPINK គ្រោងនឹងហោះហើរទៅកាន់ទីក្រុងញូវយ៉ក នៅថ្ងៃទី ២៥ ខែសីហា ។
កាលពីថ្ងៃទី ២៣ ខែសីហា ពាក្យចចាមអារ៉ាមទាក់ទងគ្នា រវាង Jennie សមាជិកក្រុម BLACKPINK និងលោក V សមាជិកក្រុម BTS បានលេចចេញជាថ្មី បន្ទាប់ពីរូបថតអ្នកទាំង២ ត្រូវបានគេផ្សព្វផ្សាយតាមអ៊ីនធើណេត ។ ជុំវិញការលេចចេញជាថ្មី នៃពាក្យចចាមអារ៉ាម អំពីទំនាក់ទំនងស្នេហា អ្នកនិយមលេងអ៊ីនធើណេត ជាច្រើនបាន សន្និដ្ឋានថា លោក V និងនាង Jennie នឹងជាមួយគ្នានៅទីក្រុងញូវយ៉ក អាចរីករាយនឹងការណាត់ ជួបគ្នាឆ្ងាយពីភ្នែក សាធារណៈ ។
ជាការឆ្លើយតប អ្នកតំណាង របស់ផលិតកម្ម YG Entertainment បាននិយាយយ៉ាងខ្លីថា BLACKPINK មានបំណងអនុវត្តកាលវិភាគ ដ៏តឹងតែង នៅពេលពួកគេចាកចេញ នៅថ្ងៃទី ២៥ ខែសីហា រួមទាំងការចូលរួមក្នុងកម្មវិធី ‘MTV VMAs’ ក៏ដូចជាកាលវិភាគផ្សេងទៀត សម្រាប់ការត្រឡប់មកវិញ នូវអាល់ប៊ុមពេញលេញលើកទី ២ របស់ពួកគេ៕