បច្ចេកវិទ្យា

ឡានអគ្គិសនី Toyota bZ3 ត្រៀមចេញលក់ឆាប់ៗ តែត្រូវដឹងថា គ្រឿងក្រូវវាសុទ្ធតែរបស់ចិន

Toyota bZ3 EV គឺជារថយន្តអគ្គិសនីទី២ របស់ក្រុមហ៊ុននេះ គ្រោងនឹងចេញលក់ នៅចុងឆ្នាំ២០២២ ខាងមុខហើយ ប៉ុន្តែគឺសម្រាប់តែទីផ្សារ ប្រទេសចិនប៉ុណ្ណោះ។

ដោយសាររថយន្តនេះ ត្រូវបានផលិតនៅរោងចក្រ ក្រុមហ៊ុនចិន FAW ដូច្នេះគ្រឿងបង្គុំរបស់វាភាគច្រើន គឺសុទ្ធតែជារបស់ចិន។ ជាមួយគ្នានោះ អាគុយរបស់ bZ3 គឺជារបស់ក្រុមហ៊ុន BYD ទៀតផង។

រថយន្ត Toyota bZ3 មានប្រវែង ៤,៧ម៉ែត្រ ទទឹង ១,៨ម៉ែត្រ កម្ពស់ ១,៤ម៉ែត្រ និងមានប្រវែងពីកង់មុខ ទៅកង់ក្រោយ ២,៨ម៉ែត្រ ជាមួយនឹងទម្ងន់ ១៨៣៥គីឡូក្រាម។ វាត្រូវបានអភិវឌ្ឍលើគ្រោងឆ្អឹង e-TNGA។

រថយន្តអគ្គិសនីនេះ នឹងមានជម្រើសថាមពល២ ដោយជម្រើសទីមួយមានកម្លាំង ១៨៣សេះ និងជម្រើសទី២ មានកម្លាំង ២៤៤សេះ។

គេរំពឹងថា តម្លៃ និងទំហំអាគុយរបស់វា ក៏ដូចជា Spec លម្អិតផ្សេងៗទៀតរបស់វា នឹងត្រូវបង្ហាញផ្លូវការ ក្នុងពិព័រណ៌ Guangzhou Auto Show នាខែវិច្ឆិកាខាងមុខ៕ Source: Sabay

Most Popular

To Top