កីឡា

CR7 បដិសេធសំណើរ​​ ដល់ទៅ២៤២លានអឺរ៉ូ​ ក្នុងមួយឆ្នាំពីក្លឹបអារ៉ាប់

The Marca ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាកីឡាករ Cristiano Ronaldo នៅសប្តាហ៍នេះ បានធ្វើការបដិសេធសំណើរដ៏ធំមួយ ពីក្លឹប Al Hilal របស់អារ៉ាប៊ីសាអូឌីត ជាមួយនឹងកុងត្រា ដែលមានរយៈពេល២ឆ្នាំឬក្នុងមួយឆ្នាំ ប្រមាណជា២៤២លានអឺរ៉ូ។

កុងត្រាដ៏ធំនេះមានន័យថា នឹងធ្វើឲ្យកីឡាកររបស់បិសាចក្រហមរូបនេះ ក្លាយទៅជាកីឡាករ​ ដែលមានតម្លៃខ្លួនថ្លៃបំផុត មិនធ្លាប់មានក្នុងប្រវតិ្តសាស្ត្រ ខណៈដែលកីឡាករផ្ទាល់វិញ កំពុងផ្តោតសំខាន់ទៅលើសមត្ថភាព ប្រកួតឲ្យបានកម្រិតខ្ពស់បំផុត តាមដែលអាចធ្វើទៅបានជា​ ជាង​​ការផ្ទេរទៅលេងនៅតំបន់មជ្ឈឹមបូពា៍។

គួរឲ្យដឹងដែរថា កន្លងមកលីគកំពូល នៅអារ៉ាប់នេះក៏ធ្លាប់បានចុះហត្ថលេខា យកកីឡាករឆ្នើមៗដូចជា Luciano Vietto, Alvaro Gonzales, David Ospina, Santi Mina និងកីឡាករ Alvaro Medran ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top