បច្ចេកវិទ្យា

វិធី​ថ្មី​សម្រាប់​អ្នក​ប្រើ​ប្រាស់ នៅ​​កម្ពុជា ​ក្នុងការ​​កំណត់​ Facebook Feed តាម​ចំណូលចិត្ត

អ្នកអាចកំណត់ Facebook Feed របស់អ្នកតាមចំណូលចិត្ត​ ដោយ​ជ្រើស​រើសមុខងារ “បង្ហាញច្រើន” ឬ “បង្ហាញ​តិច” នៅ​លើ​សារ​បង្ហោះ ដើម្បី​មើលឃើញកាន់តែច្រើន​មូវ​​អ្វីដែល​អ្នក​ចង់​ និង​មើល​ឃើញកាន់តែ​តិច​នូវ​​អ្វីដែល​អ្នក​មិន​ចង់។

យើង​ក៏កំពុង​បន្ត​រិះរក​វិធី​នានា​ដើម្បី​កំណត់​តាម​ចំណូលចិត្ត​ថាតើ​អ្នក​មើល​ឃើញប៉ុណ្ណា​នូវ​​មាតិកា​​ក្នុង Feed របស់​​​មិត្ត និង​ក្រុម​គ្រួសារ គ្រុប (Groups) ផេក (Pages) និង​បុគ្គល​សាធារណៈដែល​អ្នក​បាន​ភ្ជាប់ទំនាក់ទំនងជាមួយ។

ជាផ្នែក​​ស្នូល​មួយ​របស់ខ្លួន Facebook ជួយ​អ្នក​ឱ្យ​បង្ហាញ​ខ្លួន​អ្នក និង​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​អ្នក​ប្រើប្រាស់ និង​​សហគមន៍​ផ្សេង​ទៀត។ លើស​ពីនេះទៀត អ្នក​ប្រើប្រាស់​​​កំពុងភ្ជាប់​ទំនង​ទំនង​​គ្នា​​​​តាម​រយៈ​មាតិកា​​សាធារណៈ​ដែលពាក់​ព័ន្ធ​ដូចជា​រូបមន្តធ្វើ​ម្ហូប​ថ្មីៗ ឬការដើរកម្សាន្ត​ក្នុង​ស្រុក​​ជាដើម។ ស្រប​ពេលជាមួយ​នឹង​មានការ​បង្ហោះ​ថ្មីៗ​​ពី​មិត្តរបស់​អ្នក គ្រុប និងផេក​នានា Facebook ណែនាំ​​សារ​បង្ហោះ​ពី​អ្នក​បង្កើតមាតិកា និង​សហគមន៍​នានា​ដែលអ្នក​មិន​ធ្លាប់​​ដឹង ដើម្បី​ឱ្យ​អ្នក​រីករាយ និង​ពិភាក្សាគ្នា​អំពី​សារបង្ហោះនោះ។ អ្វី​​ដែល​អ្នក​​ឃើញ​​នៅ​​ក្នុង Feed របស់​អ្នក​​​​ត្រូវ​​បាន​​កំណត់​ទៅ​តាម​​ចំណាប់​​អារម្មណ៍​របស់​​អ្នក​​តាម​​រយៈ​​ Machine learning។

ថ្ងៃនេះ យើង​កំពុង​ប្រកាស​ពី​វិធីថ្មី​​ ​ដើម្បី​​​កំណត់​តាមចំណូលចិត្ត​​នូវ​អ្វី​ដែល​អ្នក​ឃើញ​នៅ​ក្នុង Facebook Feed របស់​អ្នក ដូច្នេះ​​អ្នក​អាច​រក​ឃើញ​អ្វី​ដែល​ពាក់ព័ន្ធ​បំផុត​​ទៅនឹង​​អ្នក។ ឥឡូវ​នេះ អ្នកអាច​​ជ្រើស​រើសយកមុខងារ “បង្ហាញច្រើន” ឬ “បង្ហាញ​តិច” លើ​សារ​​បង្ហោះ​របស់​​អ្នក​ប្រើប្រាស់ និង​​សហគមន៍​​ដែល​អ្នក​​បាន​​ភ្ជាប់​ទំនាក់ទំនង​ជាមួយ និង​សារ​​បង្ហោះ​​ដែល Facebook ណែនាំ​​ជូន​​អ្នក។ ការ​​ជ្រើស​​រើសយក​មុខងារ “បង្ហាញ​ច្រើន​” នឹង​បង្កើន​ពិន្ទុ​ចំណាត់​ថ្នាក់​ជាបណ្ដោះ​អាសន្ន​សម្រាប់​សារ​បង្ហោះ​នោះ និងសារ​បង្ហោះ​ប្រភេទនេះ​ផ្សេង​ទៀត​។ ប្រសិន​បើអ្នក​ជ្រើសរើសយក​មុខងារ “បង្ហាញតិច” អ្នក​នឹង​កាត់​​បន្ថយ​​ពិន្ទុចំណាត់​ថ្នាក់​របស់​ប្រភេទ​សារបង្ហោះ​នោះ​ជា​បណ្តោះ​អាសន្ន។ តាម​រយៈ​ការ​ផ្តល់​វិធី​កាន់តែ​​ច្រើន​​ដើម្បី​​​រួម​​បញ្ចូល​​មតិកែលម្អ​​​​ដោយផ្ទាល់ទៅ​ក្នុង​ចំណាត់​ថ្នាក់​ Feed យើង​កំពុង​ធ្វើ​ឱ្យ​ប្រព័ន្ធ​បញ្ញា​សិប្បនិម្មិត​របស់​យើង​កាន់​តែ​ឆ្លាតវៃ និង​កាន់តែមាន​ការ​ឆ្លើយតប។

យើង​នឹង​បង្ហាញមុខងារ ​“បង្ហាញច្រើន” ឬ “បង្ហាញ​តិច” ម្តង​ម្តាល​នៅ​លើសារ​បង្ហោះ​នៅក្នុង Feed។ ឆាប់ៗ​នេះ អ្នកអាចជ្រើសរើសយក​មុខងារ “បង្ហាញច្រើន” ឬ “បង្ហាញតិច” លើសារ​បង្ហោះ​ដោយ​គ្រាន់​តែ​ចុច​លើម៉ឺនុយបី​ចំនុច (…) នៅ​ជ្រុង​ខាង​លើ​ស្តាំដៃ។ យើង​ក៏​កំពុង​ចាប់​ផ្តើម​សាកល្បង​មុខងារ​នេះ​នៅក្នុង Reels ផងដែរ។

លើស​ពី​នេះ យើង​កំពុង​បន្ត​ស្វែងរក​វិធីផ្សេងទៀត​ដើម្បី​ជួយ​អ្នក​ឱ្យ​កំណត់​​តាម​បំណង​ថា​តើ​មាតិកា ប៉ុន្មាន​ដែល​អ្នក​ឃើញ​នៅក្នុង Feed ដែល​បង្ហោះ​ដោយ​​មិត្ត និងក្រុមគ្រួសារ គ្រុប ផេក និងបុគ្គល​សាធារណៈ​ដែល​អ្នក​បាន​ភ្ជាប់ទំនាក់ទំនងជាមួយ។ មុខងារ​ផ្សេងៗ​​ដូចជា ចំណូលចិត្ត (Favorites) ផ្អាក (Snooze) និងភ្ជាប់ឡើងវិញ (Reconnect)​ អាច​រកបាន​នៅ​ក្នុង Feed Preferences

មុខងារ​ទាំង​នេះ​អាច​ជួយ​អ្នក​ឱ្យ​រកឃើញ​មាតិកា​​ជាច្រើន​ទៀត​ដែល​មាន​តម្លៃ​សម្រាប់​អ្នក ដូច្នេះ​អ្នកអាច​មើល​ឃើញ​អ្វី​ដែល​អ្នក​ចង់​បាន​កាន់តែ​ច្រើន និង​ឃើញ​​អ្វីដែលអ្នកមិនចង់បាន​កាន់តែ​តិច។

ដូច​ទៅនឹង​​ការ​ផ្លាស់ប្តូរ​ផលិត​ផល​ដែល​យើង​ធ្វើរាល់ដងផង​​ដែរ យើង​នឹង​ប្រើ​មតិកែលម្អ​ផ្ទាល់ ដើម្បី​បន្ត​កែលម្អ​វិធីសាស្រ្ត​របស់​យើង៕

Most Popular

To Top