បច្ចេកវិទ្យា

SpaceX បាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេត Starlink ចំនួន ៥៣គ្រាប់ បន្ថែមទៀតទៅកាន់លំហអាកាស

ញូវយ៉ក៖ ក្រុមហ៊ុនអវកាសឯកជនរបស់សហរដ្ឋអាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណេត Starlink ចំនួន ៥៣គ្រាប់ បន្ថែមទៀតដោយជោគជ័យទៅកាន់គន្លងតារាវិថី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

គ្រាប់រ៉ុក្កែត Falcon 9 បានបាញ់បង្ហោះនៅម៉ោង ៦ និង ១៤នាទីល្ងាចថ្ងៃព្រហស្បតិ៍ ម៉ោងនៅប៉ាស៊ីហ្វិក ពីយានអវកាស Space Launch Complex 4E នៅមូលដ្ឋានទ័ពអវកាស Vandenberg ក្នុងរដ្ឋកាលីហ្វ័រញ៉ា។

បន្ទាប់ពីការបាញ់បង្ហោះ SpaceX បានបញ្ជាក់ថា ផ្កាយរណប Starlink ត្រូវបានដាក់ពង្រាយ។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ដំណាក់កាលដំបូងរបស់ Falcon 9 បានចុះចតនៅលើយាន្ដ Of Course I Still Love You ដែលឈរជើងនៅមហាសមុទ្រប៉ាស៊ីហ្វិក។

ក្រុមហ៊ុន SpaceX បានឲ្យដឹងថា នេះជាការបាញ់បង្ហោះលើកទី៨ និងការចុះចត សម្រាប់ឧបករណ៍ជំរុញដំណាក់កាលដំបូង Falcon 9 នេះ។ Starlink នឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនដល់ទីតាំងដែលការចូលប្រើមិនគួរឱ្យទុកចិត្ត តម្លៃថ្លៃ ឬមិនអាចប្រើបានទាំងស្រុង នេះបើយោងតាម ​​SpaceX៕

ប្រែសម្រួល ឈូក បូរ៉ា

Most Popular

To Top