ព័ត៌មានអន្តរជាតិ

Rapidus និង IBM ចុះហត្ថលេខា លើភាពជាដៃ គូអភិវឌ្ឍន៍លើបន្ទះឈីប ជំនាន់ក្រោយ

តូក្យូ ៖ ក្រុមហ៊ុនផលិតគ្រឿង អេឡិចត្រូនិកជប៉ុន Rapidus Corp និង IBM Corp បាននិយាយកាលពីថ្ងៃអង្គារថា ពួកគេបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងភាព ជាដៃគូយុទ្ធសាស្ត្រ ដើម្បីរួមគ្នាអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីផលិតបន្ទះឈីប កុំព្យូទ័រជំនាន់ ក្រោយចំពេលមាន ការប្រកួតប្រជែង ដ៏ក្តៅគគុករវាងសហរដ្ឋអាមេរិក និងចិន យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

Rapidus ជាក្រុមហ៊ុនផលិតបន្ទះឈីប ដែលគាំទ្រដោយរដ្ឋាភិបាលជប៉ុន មានគោលបំណងផលិតបន្ទះសៀគ្វី 2 Nanometer នៅផ្ទះដោយចាប់ផ្តើមនៅឆ្នាំ ២០២៧ ដោយសហការជាមួយក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិក បានបង្ហាញនូវបច្ចេកវិទ្យា Nanosheet របកគំហើញកាលពីឆ្នាំមុន ដោយត្រួសត្រាយផ្លូវសម្រាប់ 2 nm node ។

លោក Dario Gil អនុប្រធានជាន់ខ្ពស់ និងជានាយកផ្នែកស្រាវជ្រាវ នៃក្រុមហ៊ុន International Business Machines Corp បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាន នៅទីក្រុង តូក្យូថា វាអាចទៅរួចក្នុងការកសាង ខ្សែសង្វាក់ផ្គត់ផ្គង់ធន់ ជាងមុន ដែលធ្វើសមតុល្យហានិភ័យភូមិ សាស្ត្រនយោបាយ កាន់តែប្រសើរ ដោយការធ្វើពិពិធកម្ម មូលដ្ឋានផលិតកម្ម ។

កាលខែតុលា សហរដ្ឋអាមេរិក បានបង្ហាញនូវការគ្រប់គ្រងការនាំចេញ ដ៏ទូលំទូលាយនៅលើបន្ទះឈីបកម្រិត ខ្ពស់មួយចំនួន ដែលអាចធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពយោធា របស់ទីក្រុងប៉េកាំង ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានស្នើឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនធ្វើតាម ។
បញ្ហានៃភាពធន់នៃខ្សែសង្វាក់ ផ្គត់ផ្គង់បាន ស្ថិតក្រោមការយកចិត្តទុកដាក់ បន្ទាប់ពីជំងឺរាតត្បាត COVID-19 បានរំខានយ៉ាងខ្លាំងដល់ខ្សែសង្វាក់ផ្គត់ផ្គង់ សកលបណ្តាលឲ្យមានការខ្វះខាតនូវឧបករណ៍អេឡិចត្រូនិក ។ ហានិភ័យនៃការរំខានបានកើនឡើងផងដែរដោយសារសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។
រដ្ឋាភិបាលជប៉ុនមើលឃើញថា ការផលិតបន្ទះឈីប ក្នុងស្រុកមានសារៈសំខាន់ ចំពោះសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ដោយការពឹងផ្អែកលើអ្នកផ្គត់ផ្គង់ធំ របស់តៃវ៉ាន់បាន បង្កហានិភ័យភូមិសាស្ត្រ នយោបាយចំពេលមានភាពតានតឹង រវាងសហរដ្ឋអាមេរិក និងចិនជុំវិញកោះគ្រប់គ្រង ដោយខ្លួនឯង ។ វិបត្តិដែលអាចកើតមាន នៅក្នុងតំបន់អាចនាំឲ្យប្រទេសជប៉ុន បាត់បង់លទ្ធភាពទទួលបានការផ្គត់ផ្គង់ សារធាតុដើម ៕

Most Popular

To Top