ព័ត៌មានអន្តរជាតិ

Arsenal ព្រមព្រៀងកញ្ចប់ ២១លានផោន នាំយកតារាឆ្នើម Brighton

The Goal នៅថ្ងៃនេះបានចេញផ្សាយថា ក្លឹបកាំភ្លើងធំ Arsenal បានឈានទៅដល់ការចំណាយ លុយមួយកញ្ចប់ធំ ដើម្បីចុះកុងត្រានាំយកកីឡាករ Leandro Trossard ហើយដោយសង្ឃឹមថា នឹងអាចធ្វើការតេស្តសុខភាព បានឆាប់បំផុតក្នុង ពេលខាងមុខនេះ។

Arsenal នៅសល់លុយចំណាយគ្រប់គ្រាន់ ដើម្បីនាំយកកីឡាករ Trossard បន្ទាប់ពីបានខកខាន ក្នុងការចចារនាំយកកីឡាករ Mykhailo Mudryk ដែលបានផ្ទេរទៅ ចូលរួមជាមួយនឹង Chelsea ហើយក្នុងនោះដែលកីឡាករ Trossard សញ្ជាតិប៊ែលហ្ស៊ិករូបនេះ កំពុងមានឈ្មោះនៅក្នុងបញ្ជីកីឡាករ សម្រាប់ចរចាក្នុង ទីផ្សារផងនោះ ។

ការចរចាគ្នាបានធ្វើឡើងយ៉ាង ឆាប់រហ័សបមផុតមិនបានប៉ុន្មានថ្ងៃផង ក្រោយបរាជ័យ Mudryk ហើយជឿជាក់ថាក្លឹប Arsenal បានព្រមព្រៀងចំណាយលុយ ប្រមាណជា២១លានផោន បូករួមនិងប្រាក់ លើកទឹកចិត្តជាច្រើន លានផោនទៀតសម្រាប់ កីឡាករវ័យ២៨ឆ្នាំរូបនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top