កីឡា

អតីតកីឡាករ Juventus អះអាងថា Pogba គឺជាបញ្ហាសម្រាប់ ក្លឹបនៅពេលនេះ

វិរៈបុរសរបស់ក្លឹប Juventus លោក Marco Tardelli កាលពីថ្ងៃម្សិលមិញនេះ បានធ្វើការលើកឡើងអំពីកីឡាករ Paul Pogba ដែលកំពុងទទួល រងរបួសនោះពេលនេះគឺ ជាបញ្ហាពិតប្រាកដ របស់ក្លឹបនាពេលបច្ចុប្បន្ន ។

កីឡាករបារាំងរូបនេះ បានចុះកុងត្រារយៈពេល៤ឆ្នាំ ដើម្បីត្រឡប់មកចូលរួមក្លឹប Juventus វិញពីក្លឹប Man UTD កាលពីរដូវកាលកន្លងមក ប៉ុន្តែមិនអាចបង្ហាញទំរង់លេងល្អដូចកាលពីលើកដំបូងឡើយ ហើយបានបន្តរង របួសជាប់រហូតមក។

អតីតកីឡាករ របស់ក្លឹបលោក Tardelli រូបនេះបានបន្តថា៖ជាការពិតណាស់ Pogba មិនអាចបង្ហាញ ខ្លួនបានឡើយ ចាប់តាំងតែពីថ្ងៃទី២២ ខែមេសា ហើយពេលនេះ គាត់នៅតែជាបញ្ហា សម្រាប់ក្លឹបដដែល ទោះបីជាបានវិលត្រឡប់ចូលក្នុង បញ្ជីរបស់ក្លឹបជម្រើស១១ដំបូង ក្តីហើយចាំបាច់ក្លឹបត្រូវតែដោះស្រាយ ឲ្យបានឆាប់បំផុតចេញពីបញ្ជី ទូទាត់សម្រាប់ប្រាក់កម្រៃកីឡាករ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top