ព័ត៌មានអន្តរជាតិ

លោក Musk ចោទប្រកាន់ថា មន្ត្រីអាមេរិក កំពុងបន្តរុញជម្លោះ នៅអ៊ុយក្រែន

បរទេស៖ ប្រធានប្រតិបត្តរបស់ក្រុមហ៊ុន Twitter និង Tesla ដ៏ល្បីល្បាញលោក Elon Musk កាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ បានធ្វើការអះអាងថាគិតមកដល់ពេលនេះ គ្មានអ្នកណាម្នាក់ដែលបានកំពុងជម្រុញ ឲ្យជម្លោះនៅអ៊ុយក្រែនបន្តកើនឡើង ក្រៅតែពីសមាជិកសភាអាមេរិក លោកស្រី Victoria Nuland នោះទេ។

លោក Elon Musk បានបន្តពន្យល់ទៀតថា លោកស្រី Nuland ដែលជាអ្នកគាំទ្រ និងជួយរៀបចំរដ្ឋប្រហារ លើកតម្កើងលោកខាងលិច នៅក្នុងប្រទេសអ៊ុយក្រែន និងក៏ជាអ្នកគាំទ្រដ៏សំខាន់ម្នាក់ របស់អ៊ុយក្រែន នៅក្នុងជម្លោះនៅតំបន់ Crimea ជាមួយនឹងរុស្សីផងដែរ។

កាលពីសប្តាហ៍មុនលោកស្រី Nuland ធ្លាប់បានចេញសេចក្តីថ្លែងការណ៍ថា មូលដ្ឋានយោធារុស្ស៊ីនៅ Crimea គឺជាគោលដៅស្របទៅតាមច្បាប់ សម្រាប់កងកម្លាំងអ៊ុយក្រែន អាចអនុវត្តប្រតិបត្តិការបានហើយ វាគឺជាភស្តុតាងដែលអាចបញ្ជាក់បានថា វាគឺជាការចូលរួមរបស់សហរដ្ឋអាមេរិក នៅក្នុងជម្លោះអ៊ុយក្រែន ។

លោក Musk ទោះបីជាយ៉ាងណាក្តី លោកនៅតែបន្តនិយាយថា សង្គ្រាមនុយក្លេអ៊ែរនឹងនៅតែអាចកើតមានឡើង ដរាបណាអ៊ុយក្រែនដាច់ខាតត្រូវតែបោះបង់ នូវគំនិតក្នុងការទាមទារយកតំបន់ Crimea ត្រឡប់ពីប្រទេសរុស្សីមកវិញ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top