The Goal នៅថ្ងៃនេះបានសរសេរថាក្លឹបយក្សអ៊ីតាលី Juventus កំពុងបង្ហាញចំណាប់អារម្មណ៍ ជាមួយនឹងកីឡាករប្រធានក្រុមម្នាក់របស់ក្លឹប Valencia ហើយជឿជាក់ថានឹងចាប់ផ្តើម ធ្វើការងារនេះឲ្យបាននៅរដូវក្តៅនេះ។
កីឡាករ Jose Luis Gaya បច្ចុប្បន្នគឺជាប្រធានក្រុមដ៏ឆ្នើមរបស់ក្លឹប Valencia ហើយក៏ធ្លាប់បានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្លាំងរួចហើយ ជាមួយនឹងក្លឹបអេស្បាញ នេះតាំងតែពីខែតុលាកន្លងមកដោយ ការបន្តកុងត្រាថ្មីមានសុពលភាព រហូតដល់ឆ្នាំ២០២៧។
ទោះបីជាយ៉ាងណាក្តីក្រោយមានការចាប់អារម្មណ៍ ពីសំណាក់ក្លឹបធំៗបែបនេះកីឡាកររូបនេះ អាចនឹងធ្វើការប្តូរចិត្តវិញហើយម្យ៉ាង ទៀតគ្រូបង្វឹករបស់ Juventus លោក Allegri បានបង្ហាញទំនុកចិត្តថាកីឡាកររូបនេះ ពិតជាអាចជួយដល់ការបង្កើន ទំរង់លេងនៅតំបន់ការពារឆ្វេង ឡើងវិញនារដូវកាលក្រោយ៕ប្រែសម្រួល៖ស៊ុនលី