ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ចាប់ផ្តើមសមយុទ្ធត្រៀម មានករណីសង្គ្រាមនៅ កោះតៃវ៉ាន់

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាកងកម្លាំងយោធាពិសេសរបស់អាមេរិក USASOC បានចាប់ផ្តើមប្រតិបត្តិការសមយុទ្ធយោធាមួយ ដែលនឹងអាចឆ្លើយតបទៅនឹងករណីការប៉ុនប៉ង់ លុកលុយទៅលើកោះតៃវ៉ាន់ ដោយប្រទេសចិន ក្នុងករណីណាមួយ។

ប្រភពដដែលបានបន្តទៀតថា វាគឺជាការឆ្លើយតបទៅនឹងការ ព្រួយបារម្ភរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ិនតោនថា រដ្ឋាភិបាលក្រុងប៉េកាំង នឹងអាចសាកល្បងក្នុងការត្រួតត្រាទៅលើដែនកោះតៃវ៉ាន់ នាពេលណាមួយដោយប្រើប្រាស់កម្លាំងយោធា។

The Military.com បានរាយការណ៍ដូចគ្នាដែរថា ស្ថានភាពនៅកោះតៃវ៉ាន់ បានដើរតួយ៉ាងសំខាន់នៃ កិច្ចការងាររៀបចំសមយុទ្ធយោធារបស់កងកម្លាំង USASOC ឬអាចហៅថាជាប្រតិបត្តិការ CAPEX ។

ប្រព័ន្ធផ្សព្វផ្សាយនេះក៏បានបន្តទៀតដែរថា សមយុទ្ធនេះរួមមានការបាញ់កាំភ្លើងទម្លុះផ្លូវរូងក្រោមដី និងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើក Switchbladeជាដើម ហើយកងកម្លាំងពិសេសប្រើប្រាស់សព្វាវុធ និងយុទ្ធសាស្ត្រមួយចំនួន ដូចគ្នាទៅនឹងសង្គ្រាមបែប War on Terror របស់ទីក្រុងវ៉ាស៊ីនតោន ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top