The Goal ចេញផ្សាយនៅថ្ងៃនេះ បានសរសេរថា ក្លឹបជើងឯកអេស្បាញ Barcelona រដូវកាលនេះចាំបាច់ត្រូវតែធ្វើការលក់កីឡាករខ្សែប្រយុទ្ធស្លាប Raphinha ចេញពីក្លឹបឲ្យបាននៅរដូវក្តៅនេះ ដោយសារមូលហេតុដ៏សំខាន់មួយ។
កីឡាករប្រេស៊ីលបាន ចូលរួមជាមួយនឹង ក្លឹបកាលពីរដូវក្តៅ កន្លងមកពីក្លឹប Leeds UTD ប៉ុន្តែមិនសូវបានបង្ហាញ ទំរង់លេងគួរឲ្យទាក់ទាញខ្លាំងកម្រិត ដូចកាលពី Neymar ឬកីឡាករជួរមុខផ្សេងទៀតនោះទេ ហើយខណៈដែលក្លឹបកំពុងត្រូវការលុយផង ដើម្បីត្រៀមពង្រឹងក្រុមនៅរដូវ កាលក្រោយនោះមានន័យថា Rapinha ជាគោលដៅចាំបាច់ ដែលក្លឹបអាចទាញយកលុយ បានមកវិញមួយចំនួនធំ។
ទោះបិជាមិនអាចបញ្ចេញសមត្ថភាព តាមការចង់បានរបស់ក្លឹបនិង អ្នកគាំទ្រប៉ុន្តែរយៈពេល១០ខែកន្លងមកនេះកីឡាកររូបនេះបានជួយឲ្យក្លឹបអាលើកពាន Spanish Super Cup ផងពាន La Liga ផងនិងបច្ចុប្បន្នកំពុងមានឈ្មោះជាកីឡាករឈុតធំ របស់ជម្រើសជាតិប្រេស៊ីលយ៉ាងញឺកញាប់ទៀតផង៕
ប្រែសម្រួល៖ស៊ុនលី