បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃប្រទេសអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃអាទិត្យម្សិលមិញនេះបានថ្លែងថា ប្រទេសរបស់លោកនឹងធ្វើការបញ្ជូន នាវាចម្បាំងចំនួន២គ្រឿងទៅកាន់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក នាឆ្នាំក្រោយ។
យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងដែរថា ការសម្រេចចិត្តប្រើប្រាស់នាវាចម្បាំង២គ្រឿងរបស់អាល្លឺម៉ង់ នេះត្រូវបានលោករដ្ឋមន្ត្រីពន្យល់ដែរថា គឺធ្វើឡើងក្នុងពេលដែលតំបន់កំពុងកើនឡើន នៃភាពតានតឹងរវាងប្រទេសចិននិងកោះតៃវ៉ាន់ ផងនិងក៏ដូចជាបញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង ផង។
នៅក្នុងកិច្ចប្រជុំកំពូលមួយដែលបានប្រព្រឹត្ត ទៅនៅក្នុងប្រទេសសិង្ហបុរី កាលពីថ្ងៃអាទិត្យនោះលោក Pistorius បានថ្លែងថាផ្លូវទឹកដែលមានការដឹកជញ្ជូន និងធ្វើដំណើររបស់ទំនិញអឺរ៉ុប ដល់ទៅ៤០ភាគរយនោះត្រូវតែទទួលបានការគោរពនិងឲ្យតម្លៃ។
លោកពន្យល់ថា ៖ នាវាចម្បាំងដែលត្រូវបានបញ្ជូន ទៅក្នុងឆ្នាំ២០២៤មិនមែនដើម្បីការងារប្រយុទ្ធឬធ្វើសង្គ្រាមទេ ប៉ុន្តែដើម្បីបំពេញការងារការពារជាមូលដ្ឋាន ផ្អែកទៅលើច្បាប់អន្តរជាតិ និងសម្រាប់អត្ថប្រយោជន៍យើងទាំងអស់គ្នាប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី


