ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ពង្រីកវត្តមាន កងកម្លាំងយោធា ក្នុងលំហតាមរយៈ NASA និងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម

ប្រភព ៖ xinhua

វ៉ាស៊ីនតោន ៖ មេបញ្ជាការរង នៃបញ្ជាការដ្ឋានអវកាសអាមេរិក លោក John Shaw បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា កិច្ចសហប្រតិបត្តិការ រវាងកងកម្លាំង អវកាសអាមេរិក NASA និងវិស័យឯកជននៅតែបន្តរីកចម្រើន ខណៈសហរដ្ឋអាមេរិកពង្រីកវត្តមានយោធា របស់ខ្លួននៅលើដែនអវកាស យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។

លោក Shaw បាននិយាយក្នុងបទសម្ភាសន៍ ជាមួយវិទ្យាស្ថាន Mitchell សម្រាប់ការសិក្សាលំហអាកាសថា យើងគួរឲ្យចាប់អារម្មណ៍មួយទៀត នៅក្នុងយុគអវកាសទី៣នេះ គឺ គ្រប់វិស័យទាំងអស់ រួមទំាងស៊ីវិល វិទ្យាសាស្រ្ត ពាណិជ្ជកម្ម និងសន្តិសុខជាតិ ឥឡូវនេះពឹងផ្អែកគ្នាទៅវិញ ទៅមក ក្នុងវិធីដែលពួកគេប្រាកដ ជាមិននៅក្នុងយុគអវកាសទីមួយ ហើយភាគច្រើន មិនមែន នៅក្នុងយុគអវកាសទី២ នោះទេ ។ យើងពឹងផ្អែកលើរូបភាព ពាណិជ្ជកម្មឥឡូវនេះច្រើនជាង យើងមិនធ្លាប់មានក្នុងផ្នែកមួយ ។

លោក Shaw បានបន្តថា បញ្ជាការអវកាសអាមេរិករក្សា ទំនាក់ទំនងស៊ីសង្វាក់ជាមួយ វិស័យអវកាសពាណិជ្ជកម្ម។ លោក Shaw បានសរសើរជាពិសេស ចំពោះការប្រើប្រាស់រូបភាព ពាណិជ្ជកម្មដោយស្ថាប័នព័ត៌មានដែលគ្របដណ្តប់ប្រតិបត្តិការ យោធាពិសេសរបស់រុស្ស៊ី នៅអ៊ុយក្រែន ។

លោក Shaw បានបន្តថា ទាំងរុស្ស៊ី និង អ៊ុយក្រែន កំពុងជាប់គាំងប្រព័ន្ធផ្កាយរណប និង GPS ដោយជម្លោះតំណាង ឲ្យករណីធំបំផុត នៃសង្គ្រាមរុករក ក្នុងប្រវត្តិសាស្ត្រ។ សហរដ្ឋអាមេរិកកំពុងសិក្សាពីស្ថានភាពរបៀប ធ្វើសង្គ្រាមនាវាចរ នាពេលអនាគត។

យោងតាមលោក Shaw បានឲ្យដឹងថា ទីបញ្ជាការអវកាសអាមេរិក ចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបរិយាកាសភពព្រះច័ន្ទ នៅពេលបេសកកម្មស៊ីវិល ទៅកាន់តំបន់កើនឡើង ។ បរិយាកាសភពព្រះច័ន្ទគឺជាផ្នែកមួយ នៃតំបន់បញ្ជាការអវកាស សម្រាប់ការទទួលខុសត្រូវ ដែលចាប់ផ្តើមពី ១០០ គីឡូម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ហើយលាត សន្ធឹងទៅខាងក្រៅដោយគ្មានកំណត់ ៕
ដោយ៖លី ភីលីព

Most Popular

To Top