ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បានផ្លាស់មកលេងនៅក្លឹប Bayern Munich កាលពីពេលថ្មីៗនេះ។ កីឡាកររូបនេះបានផ្លាស់ទីលំនៅពីរាជធានីឡុងដុង ប្រទេសអង់គ្លេស មកកាន់ទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។
យ៉ាងណាមិញ បើតាមការចុះផ្សាយរបស់សារព័ត៌មាន The Daily Mail ប្រពន្ធរបស់ Kane គឺអ្នកស្រី Katie Goodland មិនបានផ្លាស់មកអាល្លឺម៉ង់នោះទេ។
នេះក៏ព្រោះតែ អ្នកស្រីទើបតែពរពោះកើតកូនទី៤ របស់អ្នកនាង និង Kane កាលពីខែសីហាកន្លងទៅ។ ជាលទ្ធផល Kane សម្រេចចិត្តរស់នៅតែឯងមួយរយៈ។
Kane រកបាន ៤គ្រាប់ ក្នុង៤ប្រកួតចុងក្រោយជាមួយ Bayern។ កីឡាកររូបនេះព្យាយាមសម្របខ្លួននឹងបរិយាកាសនៅអាល្លឺម៉ង់ ដោយថ្មីៗនេះលេចឮដំណឹងថា Kane រៀនភាសាអាល្លឺម៉ង់ទៀតផង៕