កីឡា

អតីត​គ្រូ​ Valencia នឹង​ក្លាយ​ជា​អ្នកដឹកនាំ​ថ្មី​របស់​ Marseille

លោក​ Gennaro Gattuso នឹង​ក្លាយ​ជា​គ្រូ​បង្គោល​ថ្មី​របស់​ក្លឹប​ Olympique Marseile នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២៣/២៤។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

អតីត​គ្រូបង្គោល​ក្លឹប​ Valencia រូប​នេះ​បាន​ព្រមព្រៀង ​រួចរាល់​ជា​គោលការណ៍​ ជា​មួយ​នឹង​ក្លឹប​បារាំង​ Marseile នេះ​ហើយ​ ដោយ​លោក​នឹង​ធ្វើ​ដំណើរ​ ទៅ​កាន់​ប្រទេស ​បារាំង​ដើម្បី​បញ្ចប់​ការ​ចរចា​ និង​ចុះ​កុងត្រា​។

លោក​ Gattuso មាន​បទពិសោធន៍​ ដឹក​នាំ​ក្លឹប​តាំង​ពី​ឆ្នាំ​២០១៣​មក​ ដោយ​ធ្លាប់​ដឹកនាំ​ក្លឹប​ធំៗ​ដូច​ជា​ AC Milan, Napoli និង​ក្លឹប​ Valencia ៕

Most Popular

To Top